ព័ត៌មានជាតិ
ផ្លូវសំឡូត-កោះកុង ជិះស្រួលអាចវិលល្ងាច ប្រើពេល ៤ ទៅ ៥ ម៉ោងទៅដល់គោលដៅ
ផ្លូវជាតិលេខ ១០ កាត់ព្រៃភ្នំពីខេត្តកោះកុងទៅស្រុកសំឡូតខេត្តបាត់ដំបង សម្រេចការសាងសង់បានជាង ៤០ ភាគរយ ក្នុងចម្ងាយផ្លូវ ១៩៩ គីឡូម៉ែត្រ។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ផ្លូវកាត់មួយខ្សែថ្មីនេះ បានធ្វើការឈូសឆាយបានរលោងស្អាត អាចឲ្យរថយន្តទេសចរណ៍តូចធំជិះធ្វើដំណើរទៅមកបានស្រួល។
“ពីកោះកុងទៅប្រមោយ ប្រើពេលត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ ហើយបើទៅដល់សំឡូតខេត្តបាត់ដំបងត្រឹម ៥ ម៉ោងទៅដល់”។ នេះបើតាមលោកប្រធានមន្ទីរ។
លោកបន្តថា មុនផ្លូវនេះផ្តើមសាងសង់ អ្នកដំណើរត្រូវដេកផ្លូវមួយយប់ក៏មាន ហើយខែវស្សាជាប់ផុងមិនអាចធ្វើដំណើរបានទេ។
លោកប្រធានមន្ទីរ អន ដាវុធ រំពឹងថា នៅពេលផ្លូវកាត់ថ្មីនេះចាក់បេតុងកៅស៊ូ (AC) រួចរាល់ទាំងសុង នឹងនាំប្រយោជន៍សេដ្ឋកិច្ចដល់ខេត្តកោះកុង និងពលរដ្ឋមកពីខេត្តសៀមរាប ខេត្តបាត់ដំបង ចង់មកលេងខេត្តកោះកុងទៅមកមិនពិបាកនិងប្រើពេលយូរទៀតទេ។
ផ្លូវជាតិលេខ១០ ថ្មីនេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង។សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ តាមផែនការ គ្រោងបញ្ចប់នៅឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម