សេដ្ឋកិច្ច
ប្រេងសាំងធម្មតាបន្តចុះតម្លៃ ៤៦៥០រៀល និងម៉ាស៊ូត ៥០០០រៀល ក្នុងមួយលីត្រ
ចាប់តាំងពីចុងខែ កក្កដា រហូតមកដល់ដើមខែ សីហា នេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បន្តធ្លាក់ចុះតម្លៃជាលំដាប់។ ក្នុងនោះ តម្លៃខ្ពស់បំផុតកាលពីចុងខែ កក្កដា កើនឡើងដល់ ៥៨០០រៀល សម្រាប់ប្រេងសាំងធម្មតា និងបានធ្លាក់ចុះមកវិញនៅ ៤៦៥០រៀល គិតត្រឹមថ្ងៃនេះ។

ជាក់ស្តែងក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី ១១ ខែ សីហា នេះថា តម្លៃប្រេងសាំងធម្មតា លក់រាយក្នុងសប្តាហ៍នេះ មានតម្លៃ ៤៦៥០រៀល និងប្រេងម៉ាស៊ូត ៥០០០រៀល ក្នុងមួយលីត្រ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះទៅ។
យោងតាមតម្លៃថ្មីនេះ មានន័យថា ប្រេងសាំងធម្មតា ចុះថ្លៃ ១០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ចុះថ្លៃ ១៥០រៀល។
ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ