សេដ្ឋកិច្ច
អ្នកស្រុកសំរោងទង នាំគ្នាដាំត្រកួនតឿពូជថ្មី ខណៈឈ្មួញចុះទិញដល់ចម្ការ
បងប្អូនប្រជាកសិកររស់នៅភូមិស្រែសរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាដាំត្រកួនតឿសឹងគ្រប់ចម្ការ ព្រោះបានតម្លៃខ្ពស់ជាងត្រកួនចិនទៅទៀត។
កសិករ ឈឹម អាន ភេទប្រុស អាយុ ៤៧ ឆ្នាំបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះបងប្អូនក្នុងភូមិស្រែសរ ឃុំ ក្រាំងអំពិល បាននាំគ្នាំដាំត្រកួនតឿពូជថ្មី ដែលមានភិនភាគដូចត្រកួនចិន ប៉ុន្តែខុសគ្នាត្រង់ដើមវាធំហើយស្រួយ ថែមទៀតផង។




កសិករ ឈឹម អាន បានបន្តថា ត្រកួនពូជតឿនេះគឺឈ្មួញចុះមកទិញដល់ចំការ ដោយឲ្យតម្លៃ៤០០០ ទៅ ៤៥០០រៀលក្នុង ១ គីឡូក្រាម។ ខុសប្លែកពីត្រកួនចិនតម្លៃត្រឹម៣០០០រៀល ហើយពុំដឹងថាដល់ទីផ្សារលក់តម្លៃប៉ុន្មាននោះទេ។
ម្ចាស់ចំការដែលមានផ្ទៃដីកន្លះហិកតារូបនេះបានបញ្ជាក់ថា ពួកគាត់ជាកសិករដាំត្រកួនតឿនេះគឺទិញគ្រាប់ពូជពីផ្សារទីរួមខេត្តកំពង់ស្ពឺក្នុង១គីឡូក្រាមថ្ងៃ ១៣០០០រៀល ហើយត្រូវចំណាយពេលដាំដុះត្រឹម ១៩ ថ្ងៃគឹតចាំថ្ងៃបណ្តុះរហូតដល់ថ្ងៃដកយកទៅលក់។
អ្វីដែលកសិករនាំគ្នាដាំត្រកួនតឿគ្រប់គ្នាបែបនេះដោយសារមានតម្លៃខ្ពស់ហើយមានការគាំទ្រពីអ្នកទិញយកទៅធ្វើម្ហូបអាហារខ្លាំងណាស់។ ទីតាំងចំការត្រកួននេះគឺនៅចន្លោះភ្នំជាល ដែលមានភ្នំពទ្ធ័ជុំវិញ ហើយក៏សម្បូទឹកស្រោចស្របដំណាំនឹងប្រើប្រាស់តែជីលាមកគោប៉ុណ្ណោះដោយពុំមានប្រើប្រាស់ជីគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ