សេដ្ឋកិច្ច
រដ្ឋមន្ត្រីណែនាំឱ្យកសិដ្ឋានចិញ្ចឹមជ្រូកមួយច្នៃទាញថាមពលពន្លឺព្រះអាទិត្យប្រើកាត់បន្ថយការចំណាយលើអគ្គិសនី
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី ១៥ ខែសីហានេះ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្ថិតនៅភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោករដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃលើសមិទ្ធផលដែលម្ចាស់កសិដ្ឋាន និងថ្នាក់ដឹនាំក្រុមហ៊ុនស៊ីភីសម្រេចបាន។ ចំពោះថ្លៃដើមផលិតកម្មនៅខ្ពស់ លោករដ្ឋមន្ដ្រីបានឲ្យជាគំនិតថា គួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងថា ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃ ការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។
កសិដ្ឋានចិញ្ចឹមជ្រូក របស់អ្នកស្រី ងិន គន្ធា បានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហិកតា។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។

ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង ១ អាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧០០០០ដុល្លារ។
ចំពោះកិច្ចសន្យាជាមួយ CP រយៈពេល ៨ឆ្នាំម្តង ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់កូន ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ដោយឡែកទីតាំង សំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំ ជាបន្ទុករបស់ម្ចាស់កសិដ្ឋាន៕



-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច