Connect with us

ព័ត៌មានជាតិ

ផ្លូវមួយ​ខ្សែ​នៅ​ខណ្ឌ​ចំការ​មន​ ត្រូវ​អ៊ុត​​កៅ​ស៊ូ​ AC ​ឡើង​វិញ​​ ក្រោយ​ខូចដោយ​ជំនន់​ទឹកភ្លៀង

បានផុស

នៅ

អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ផ្លូវ​ចំនូ​ន​៣​ខ្សែ នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន នឹងត្រូវ​ធ្វើការ​ជួសជុល​ឡើងវិញ ក្រោយ​ទទួលរង​ការ ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរងខណ្ឌ លោកនាយក​រដ្ឋបាល​ខ​ណ្ឌ​, ការិយាល័យ​ពាក់ព័ន្ធ​, រដ្ឋបាល​សង្កាត់​បឹង ត្រ បែក​, ប៉ុស្ដិ៍នគរបាល​បឹងត្របែក និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន ជួសជុល​អ៊ុត​កៅស៊ូ​AC​នៅ កំណាត់​ផ្លូវ​លេខ​៩៩ ចាប់ពី​ផ្លូវ​លេខ៤៣២​ដល់​ផ្លូវ​លេខ៤៨៤ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​។​

​លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​ឲ្យ​ដឹងថា សម្រាប់​គម្រោង​ជួស ជុល​ផ្លូវ​ឡើងវិញ ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន មាន​ចំនួន​៣​ខ្សែ ក្នុងនោះ​មាន​ផ្លូវ​លេខ​៩៩ ផ្លូវ​លេខ​២៩៤​និង​ផ្លូវ​៤៣២​ជាប់​ភូមិសាស្ត្រ​បឹងត្របែកទួល​ទំពូង​ទី​១ ទួល​ទំពូង​ទី​២ និង​សង្កាត់​ទន្លេបាសាក់ ។ សម្រាប់​ថ្ងៃទី​២៥​ធ្នូ​នេះ​តាម​ការណែនាំ​ពី​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​បាន​នឹង​កំពុង​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ​AC កំរាស់​៥​សង់ទីម៉ែត្រ​នៅលើ​កំណាត់​ផ្លូវ​លេខ​៩៩ ប្រវែង​៩៤០​ម៉ែត្រ​ទទឹង​៩​ម៉ែត្រ ​ដោយ​ចាប់ពី​ផ្លូវ​លេខ៤៣២​ដល់​ផ្លូវ​លេខ៤៨៤ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដែលជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំ ពេញ​។​

​លោក​បន្តថា កន្លងមក​អោយតែ បើក​ការដ្ឋាន​ជួសជុល ឬ​ស្ថាបនា​ផ្លូវ​នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ ចំ ការមន ក្នុងនាម​លោក​ជា​អភិបាលខណ្ឌ​ លោក​តែងតែ​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានដឹង​ជាមួយ និង​ការបើក​វេទិកាសាធារណៈ​ផងដែរ ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​សហការ​និង លើកឡើង​ពី​បញ្ហា​ផ្សេងៗ​ដែល​ពួកគាត់​ចង់បាន​។​

​លោក​អភិបាលខណ្ឌ​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​កំពុងតែ​ដំណើរការ ជួសជុល​នេះ ឲ្យ​មាន​ការចូល​រួមសហកា​រ​អ្វី​ដែលមាន​ផលប៉ះពាល់​ទៅលើ​ផ្លូវនិង ចិញ្ចើមផ្លូវ សូម​បងប្អូន​រំកិល​ចូលក្នុង​ឲ្យ​ផុត​ទុក​លទ្ធភាព​ឲ្យ​ដំណើរការ​ការដ្ឋាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​បាន​រួចរាល់​តាម​ការគ្រោងទុក​។​

ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌចំការមន លោក​ថេ​ង សុ​ថុល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំ ពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី ដែល​បាន​ណែនាំ​ឲ្យ​មានការ​ជួសជុល និង​ស្តារឡើងវិញ រាល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដែល​ខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម