សេដ្ឋកិច្ច
កំណើនប្រើប្រាស់ប្រាក់រៀលនឹងធ្វើឱ្យរដ្ឋស្រូបចំណូលបន្ថែមពីការបោះពុម្ព
តាមរយៈការបោះពុម្ពក្រដាសប្រាក់កាន់តែច្រើន រាជរដ្ឋាភិបាល នឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីសេដ្ឋកិច្ច ដោយមិនមានការប្រាក់ ដើម្បីយកទៅវិនិយោគក្នុងសេដ្ឋកិច្ច ឬបង្កើនចំណាយសំដៅអភិវឌ្ឍវិស័យសេដ្ឋកិច្ចអាទិភាពនានា។

បើតាមធានាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ចំណូលពីការបោះពុម្ពក្រដាសប្រាក់ គឺជាភាពខុសគ្នារវាងតម្លៃចរឹករបស់ក្រដាសប្រាក់ និងចំណាយផលិតកម្ម។
ឧទាហរណ៍៖ ក្រដាសប្រាក់ប្រភេទ ១ ០០០០រៀល ត្រូវការថ្លៃចំណាយបោះពុម្ព ៣០០រៀល។ នៅពេលដែលក្រដាសប្រាក់ប្រភេទ ១ ០០០០រៀល ត្រូវបានបោះពុម្ពផ្សាយ និងដាក់ឱ្យចរាចរណ៍ដល់សាធារណជន ក្រដាសប្រាក់នេះអាចទិញទំនិញក្នុងតម្លៃ ១ ០០០០រៀល។ ដូច្នេះចំណូលពីការបោះពុម្ពស្មើ ៩៧០០រៀល។ កំណើនតម្រូវការប្រាក់រៀលនឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា អាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។

នៅពេលដែលក្រដាសប្រាក់រៀលត្រូវបានបោះពុម្ពកាន់តែច្រើន នោះកម្ពុជា នឹងទទួលបានចំណូលពីការបោះពុម្ពកាន់តែច្រើនដែរ។
សេដ្ឋកិច្ចដែលមានដុល្លារូនីយកម្មខ្ពស់ បានដាក់កំហិតលើលទ្ធភាពរបស់ប្រទេសក្នុងការទទួលបានចំណូលពីការបោះពុម្ពនេះ ដោយសារសាធារណជនកាន់រូបិយបណ្ណ(ដុល្លារ)ជាចម្បង ជំនួសឱ្យរូបិយវត្ថុជាតិ។ ការកាន់កាប់រូបិយបណ្ណមានន័យស្មើនឹងការខាតបង់ចំណូលពីការបោះពុម្ពលុយជាតិ។ លើសពីនេះការកាន់កាប់នេះ ក៏ធ្វើឱ្យកម្ពុជា បាត់ឱកាសទទួលបាននូវចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើ និងការវិនិយោគរូបិយបណ្ណ(ដែលត្រូវស្រូបយកដោយធនាគារកណ្តាលក្នុងករណីគ្មានដុល្លាររូបិយកម្ម)នៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ៕


-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់