សេដ្ឋកិច្ច
លោក ច្រឹក សុខនីម ប៉ាន់ស្មានថា ពលរដ្ឋខ្មែរកំពុងរស់នៅខុនដូមានចំនួន ២៥ភាគរយ
សង្គមអភិវឌ្ឍន៍សម័យថ្មី សំណង់អគារខុនដូនៅស្រុកខ្មែរចេះតែមានកំណើនច្រើនក្នុងរាជធានីភ្នំពេញ និងមានប្រជាជនខ្មែរប្រមាណ ២៥ភាគរយ ដែលកំពុងរស់នៅខុនដូបែបសម័យទំនើប ហើយ ៧៥ភាគរយផ្សេងទៀត គឺជាជនបរទេស។ នេះជាការលើកឡើងរបស់លោកច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃអចលទ្រព្យកម្ពុជា។
ថ្លែងប្រាប់កម្ពុជាថ្មី លោក ច្រឹក សុខនីម បានបញ្ជាក់ថា តាមការប៉ាន់ស្មាន ២៥ភាគរយនៃជនជាតិខ្មែរ ដែលរស់នៅខុនដូ គឺជាយុវវ័យដែលទើបតែត្រឡប់មកពីសិក្សាបរទេស ឬអ្នកទើបតែរៀបការហើយថ្មីថ្មោង ដែលអាចសម្របខ្លួន បានទៅនឹងការរស់នៅបែបលក្ខណៈបរិបទថ្មី។ លោកបានបន្តថា ការដែលប្រជាជនខ្មែរ មិនទាន់រស់នៅខុនដូច្រើន មិនមែនមកពីគ្មានលទ្ធភាពនោះទេ គឺដោយសារតែពលរដ្ឋភាគច្រើនទម្លាប់រស់នៅបុរី ឬផ្ទះល្វែង ជាពិសេសមនុស្សវ័យចាស់ ពួកគាត់មិនទម្លាប់រស់នៅបែបសម័យទំនើប។
បើតាមលោក ច្រឹក សុខនីម ការរស់នៅខុនដូ គឺត្រូវការចំណាយជាប្រចាំខែ។ លោកថា ជាមធ្យមតាមខុនដូនីមួយៗ អ្នករស់នៅត្រូវចំណាយខ្ទង់ប្រហែល ២ទៅ៣ ដុល្លារក្នុងទំហំ មួយម៉ែត្រការ៉េ ទៅលើសេវាផ្សេងៗ ដូចជា សេវាទឹក ភ្លើង អនាម័យ និងសន្តិសុខ ជាដើម។
ផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយ CBRE Cambodia បានបង្ហាញថា នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារមិនសូវមានកំណើនច្រើនទេ ប៉ុន្តែចូលមកដល់ត្រីមាសទី២ ការផ្គត់ផ្គង់ក៏មានចំនួនច្រើនឡើង ដោយក្នុងនោះ គម្រោងខុនដូដែលបានផ្អាកដំណើរការកាលពីអំឡុងពេលកូវីដ១៩ បានចាប់ផ្ដើមមានសកម្មភាពសាងសង់ឡើងវិញ ជាមួយនឹងកំណើននៃអ្នកបញ្ជាទិញក៏ចាប់ផ្តើមមានដូចគ្នា៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan