សេដ្ឋកិច្ច
សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ផ្សារភ្ជាប់រវាងអ្នកវិនិយោគ និងសហគ្រិនទៅកាន់អន្តរជាតិ
សមាគមពាណិជ្ជកម្មកម្ពុជា ចិន ហៅកាត់ថា CCCA កើតចេញពីលទ្ធផលនៃកិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិនក្នុងបណ្តាប្រទេស និងតំបន់នានានៅអាស៊ី រួមមាន ចិន កម្ពុជា ហុងកុង សិង្ហបុរី ដើម្បីបង្កើតជាស្ពាន ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយសហគ្រិន និងអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។
លោកបណ្ឌិត ប៊ែន លី (Ben Li) ប្រធានកិត្តិយស និងជាអគ្គនាយកស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានថ្លែងទៅកាន់សមាជិកថ្មីប្រមាណជាង ២០០នាក់ នៅសមាគមន៍ពាណិជ្ជកម្មកម្ពុជា ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង នាពេលថ្មីៗនេះថា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ផ្តោតសំខាន់លើការគាំទ្រវិស័យ SME។ លោកសង្កត់ធ្ងន់ថា បើទោះបីជា CCCA មានឈ្មោះជា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន តែយើងស្វាគមន៍អ្នកជំនួញមិនថា ខ្មែរ ចិន នោះទេ គឺទទួលជាសមាជិកទាំងអស់។ ជាក់ស្តែងលោកថា «យើងមានទំរង់អន្តរជាតិដែលមានសហគ្រិនមកពីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អ្វីដែលសំខាន់ គឺម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្ត។ ហេតុផលដែលយើងបង្កើត CCCA គឺអំឡុងកូវីដ មានអាជីវកម្មជាច្រើនជួបបញ្ហានៅកម្ពុជា CCCA ផ្តល់ឱកាសឲ្យពួកគាត់ជួបគ្នារៀងរាល់ខែ និងមាន Networking។ នៅ Factory Phnom Penh គឺមានជាង១០០ Start-up ដែលពួកគាត់ជួយគ្នាហើយអាចបន្តរស់ក្នុងកូវីដ។ នេះជាកម្មវិធីដែលគាត់អាចជួបគ្នា និងស្វាគមន៍សមាជិកថ្មី»។
បន្ថែមលើនេះ ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនប្រចាំនៅកម្ពុជា Dr.Choi បានបញ្ជាក់ថា វិនិយោគិនចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី អាចនឹងត្រលប់មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសអចលនទ្រព្យ និងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជា កាន់តែច្រើន តាមរយៈការកៀរគរវិនិយោគិន ដែលជាដៃគូស្រាប់ក្នុងសមាគមន៍ និងដៃគូថ្មីៗ ស្របពេលដែលកម្ពុជា បានផ្តល់នូវលក្ខខណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ។
ចំណែកលោកស្រី Catherine Chan ជាសហគ្រិនស្ត្រីឆ្នើម ដែលបានបានពានរង្វាន់ជាច្រើន និងជាស្ថាបនិក Gold Fame Group បានលើកឡើងដែរថា «ការចូលរួមជាមួយ CCCA មានអត្ថប្រយោជន៍ជាច្រើន ជាថ្នាលអន្តរជាតិ ដែលអ្នកចូលរួមអាចមានទីផ្សារសម្រាប់អាជីវកម្ម និងហ្វឹកហាត់ខ្លួនឯង។ ពួកគាត់បានណែនាំអាជីវកម្មពីគ្នាទៅវិញទៅមក ហើយនៅពេលពួកគាត់មកទីនេះ អ្នកឃើញ co-working space ដែលជាសហគមន៍ដ៏ធំមួយ»។
លោកស្រីបន្តទៀតថា «សាកស្រមៃថា បើអ្នកមកហើយមានមនុស្សជាច្រើន នោះអ្នកនឹងមានអារម្មណ៍ថា អាជីវកម្មដំណើរការល្អ។ ប្រទេសកម្ពុជា មានការអភិវឌ្ឍច្រើន ហេតុផលមួយទៀតនៃការបង្កើត CCCA គឺយើងនឹងបង្កើតកម្មវិធីជាច្រើនទៀតនៅ Urban Village & Factory Phnom Penh ព្រោះយើងចង់ឲ្យពួកគាត់ពង្រីកអាជីវកម្មរបស់គាត់ មានទំនាក់ទំនងល្អ និងជួយគ្នា»។
សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ វិនិយោគិន អ្នកដឹកនាំឧស្សាហកម្ម សហគ្រិន និងសមាជិកនៃរាជវង្សកម្ពុជា។
CCCA ផ្តល់ឱកាសដល់ប្រជាជនមកពីប្រទេសផ្សេងៗ គាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម តំណាងឲ្យវិស័យសាធារណៈ នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលដែលបង្កើត និងអនុវត្ត ចូលរួមក្នុងការងារអភិវឌ្ឍន៍សហគមន៍ ជំរុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បំពេញទំនួលខុសត្រូវសង្គម។ ចំណែក សមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រចាំកម្ពុជាបង្កើតឡើងនៅខែ ឧសភាឆ្នាំ២០២២ ដែលមានការគាំទ្រពីវិនិយោគិន និងសហគ្រិនជាច្រើនចូលជាសមាជិក៕
-
ចរាចរណ៍១៥ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)