ព័ត៌មានជាតិ
អ្នកខ្លះសល់ពងពេញរោង យុវជនម្នាក់ ៣ ថ្ងៃ លក់ពងទាបានជិត ១៥ ០០០ គ្រាប់ រកពងលក់មិនចង់បាន
យុវជនម្នាក់រស់នៅខេត្តកំពង់ឆ្នាំង ត្រឹមរយៈពេល ៣ ថ្ងៃ អាចលក់ពងទាបានជាង ១៥ ០០០ គ្រាប់ ខណៈមានអ្នកចិញ្ចឹមជាច្រើនរអ៊ូលក់មិនចេញ ឬលក់ខាតក៏មាន។
យុវជនរស់ កាណាល់ ប្រាប់តិកនិកដែលអាចលក់ពងទាបានរាប់ម៉ឺនគ្រាប់រយៈពេលខ្លីថា ការពិតទៅមុខរបរចិញ្ចឹមទាយកពងនេះ ជាមុខរបររបស់ឪពុកម្តាយនៅឯស្រុក តែដោយសារមួយរយៈនេះ ពងទាដែលធ្លាប់បោះអោយម៉ូយរាល់ដងលក់អត់ចេញ ក៏ជួយលក់ដោយបង្ហោះនៅលើបណ្តាញសង្គម។

យុវជនវ័យក្មេងបន្តថា ត្រឹមមួយថ្ងៃក្រោយផុសលក់លើអនឡាញ មានអ្នក Share ជាង 1K មានអ្នកទិញជាហូហែរ។ ត្រឹម ៣ ថ្ងៃ តាមយុវជនរូបនេះ លក់បានជាង ១៥ ០០០ គ្រាប់ ហើយមកដល់ម៉ោងនេះ នៅតែមានអ្នកសួររកទិញ រកពងលក់មិនចង់បាន។
យុវជនដែលមានបទពិសោធន៍លើអនឡាញប្រាប់បន្តថា មូលហេតុដែលមានអ្នកគាំទ្រទិញពងទារបស់គេច្រើនគឺទីមួយទំនុកចិត្ត និងទីពីរគឺភាពអាណិតអាសូរ។
យុវជនដែលមានមិត្តភ័ក្រអ្នកធ្វើការច្រើន និងខ្លះកំពុងប្រកបរបរផ្នែកប្រព័ន្ធផ្សព្វផ្សាយដែរនោះលើកឡើងថា ដោយសារពងដែលគេលក់ជាពងទាក្នុងស្រុក ហើយជាពងដែលចិញ្ចឹមធម្មជាតិ មិនមែនជាពងនាំចូល។ កន្លងទៅ បើតាមយុវជនរូបនេះល្បីពងទាចាក់ថ្នាំ ទើបមានអ្នកទិញខ្លះអល់អែក ខ្លាចមិនចង់ទិញ។ តែពងដែលគេលក់ជាពងកសិដ្ឋានរបស់ឪពុកម្តាយផ្ទាល់ ទើបធ្វើឲ្យបងប្អូនមិត្តភ័ក្កទុកចិត្ត។ ម្យ៉ាងទៀតក៏អាចមកពីសណ្តានចិត្តអាណិតអាសូរ ដោយសារគេមានបណ្តាញមិត្តភ័ក្រច្រើននៅលើបណ្តាញសង្គម ហើយក្រោយការផុសលក់មានការ Share ច្រើនទៀត ក៏លក់បានច្រើនទៅ។

បើតាមយុវជនរូបនេះ បានបង្ហើបតម្លៃពងទាដែលលក់ចេញ គឺលក់រាយមួយគ្រាប់ ៣៥០ រៀល និងបោះដុំតម្លៃ ២៨០ រៀលក្នុងមួយគ្រាប់។
កសិដ្ឋានមួយនៅខេត្តកំពត ថ្មីៗនេះក៏បានប្រកាសប្រមូលទិញពងទាចំនួន ២០០ ០០០ ពង ពីខេត្តគោលដៅចំនួន ២ គឺខេត្តតាកែវ និងខេត្តព្រៃវែង។ កសិដ្ឋាននេះ ហ៊ានទិញក្នុងមួយគ្រាប់ ៤០០ រៀល និងពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែង។
ម្ចាស់កសិដ្ឋានភូមិពងទាខ្មែរបានបើកយុទ្ធនាការ ជំរុញការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញទាំង ១២ ខេត្ត និង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទានាពេលបច្ចុប្បន្ននេះ។ ក្រុមការងារបានអះអាងថា នឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ តែប្រកាសមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ។

ក្រោយវិបត្តិពងទាធ្លាក់ថ្លៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយច្រានចោលការលើកឡើងថា ការធ្លាក់ថ្លៃពងទាក្នុងស្រុក បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ជាហេតុធ្វើឲ្យផលិតផលស៊ុតមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារ។
បើតាមការបញ្ជាក់ពីមន្រ្តី ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារស្ថានភាពជំងឺកូវីដ ១៩ គំរាមកំហែង ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរិមា។ ការចិញ្ចឹមបក្សីយកស៊ុត ក៏មានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស។ ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា