Connect with us

សេដ្ឋកិច្ច

៧ខែឆ្នាំនេះ រថយន្តអគ្គិសនីនៅកម្ពុជា កើនឡើងប្រមាណ ១៥៥គ្រឿង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានលើកឡើងថា “ត្រឹមរយៈពេល ៧ខែក្នុងឆ្នាំ ២០២២ រថយន្តអគ្គិសនី​មានការកើនឡើងប្រមាណ១៣០០ភាគរយនៅក្នុងប្រទេសកម្ពុជា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ នៅថ្ងៃទី ១៨ សីហាថា ក្នុងឆ្នាំនេះ រថយន្តអគ្គិសនីចំនួន ១៥៥ គ្រឿងមានការចុះបញ្ជីប្រើប្រាស់នៅក្នុងប្រទេស ដែលចំនួននេះ មានការកើនឡើង ប្រមាណ ១៣០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ ក្នុងរយៈពេល ៧ខែដូចគ្នា ដែលមានឡានអគ្គិសនី ត្រឹមតែ ១១គ្រឿងប៉ុណ្ណោះ ស្មើនឹង ៨០០ ភាគរយ។

ជាមួយគ្នានេះ  ក្រសួងបានដាក់ឱ្យប្រើប្រាស់កន្លែងសាកថ្មរថយន្តអគ្គិសនី មាន៤ទីតាំង រួមមាន នៅក្នុងខេត្តព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ(នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលជាជំនួយរបស់ UNDP។ បន្ថែមពីលើជំនួយនេះ ក្រសួងសារធារណការ និងដឹកជញ្ជូនក៏បានដាក់បន្ថែមចំនួន ៣គ្រឿងទៀត ដោយប្រើប្រាស់ថាម​ពល​ស្រូបយកមកពីពន្លឺព្រះអាទិត្យដោយផ្ទាល់។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រៅពីរថយន្តអគ្គិសនី UNDP បានផ្តល់ឱ្យម៉ូតូអគ្គិសនីចំនួន ៣០គ្រឿងទៀត ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋចាប់អារម្មណ៍មកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនឡើង។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EVs) ឱ្យបានកាន់តែច្រើនផងដែរ ព្រោះចំណេញការចំណាយច្រើន បើធៀបនឹងរថយន្តប្រើប្រាស់ប្រេង។

សូមបញ្ជាក់ថា ដើម្បីលើកទឹកចិត្តឱ្យមានកំណើននៃការប្រើប្រាស់ឡានអគ្គិសនីកាន់តែច្រើន រាជរដ្ឋាភិបាល បានកាត់បន្ថយពន្ធនាំចូលប្រមាណ ៥០ភាគរយ សម្រាប់ចំពោះការនាំចូលរថយន្តអគ្គិសនីឱ្យកាន់មកកាន់កម្ពុជា។

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

កីឡា៥៨ នាទីutes មុន

មួយគ្រួសារសុទ្ធតែអ្នកកីឡា បណ្តុះបាន Yuki Ishikawa ជា​កំពូល​កីឡាករ​បាល់ទះ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១១មេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៨ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

Sokha Hotels

ព័ត៌មានពេញនិយម