សេដ្ឋកិច្ច
កម្ពុជា នាំចេញផលកសិកម្មគិតជាថវិកាជាង ២៤០០លានដុល្លារ រយៈពេល ៧ខែ
ការនាំចេញកសិផលរបស់កម្ពុជា មានតម្លៃគិតជាទឹកប្រាក់ប្រមាណជាង ២៤០០លានដុល្លារ ត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ ២០២២ ដោយផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ។ នេះបើតាមទិន្នន័យចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
តម្លៃទឹកប្រាក់ប្រមាណជាង ២៤០០លានដុល្លារនេះ បានមកពីការនាំចេញកសិផលអង្ករ ស្រូវ និងកសិផលផ្សេងៗទៀតដូចជា ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ជាដើម។
ក្នុងនោះ ការនាំចេញអង្កររបស់កម្ពុជារយៈពេល៧ ខែនេះ គឺមានចំនួន ៣៥០ ៩០២ តោនទៅកាន់ទីផ្សារ ចំនួន៥៣ ប្រទេសនៅក្នុងតំបន់អឺរ៉ុប អាស៊ាន ចិន និងប្រទេសដែលជាគោលដៅផ្សេងៗទៀត ដោយសរុប ជាទឹកប្រាក់ប្រមាណជាង ៣០០លានដុល្លារ។
ចំពោះការនាំចេញស្រូវក្នុងរយៈពេល៧ ខែនេះវិញ គឺសរុបជាទឹកប្រាក់ប្រមាណ ៣៨៦លានដុល្លារ ដែលមានចំនួន ១ ៩៥០ ៩៨៦តោន ទៅកាន់ទីផ្សារប្រទេសវៀតណាម។
ចំណែកការនាំចេញផ្សេងៗក្រៅពីស្រូវ និងអង្ករ មានដូចជា ចេកស្រស់ ដំឡូងមី គ្រាប់ស្វាយចន្ទីរ គ្រាប់ពោត ផ្លែស្វាយស្រស់ជាដើម មានចំនួន ៣ ៩០៨ ០០៨,៦០តោន ដោយគិតជាទឹកប្រាក់សរុប ប្រមាណ ១៧៥៥ លានដុល្លារ។
បច្ចុប្បន្ន ក្រសួងកសិកម្ម បាននិងកំពុងខិតខំលើកកម្ពស់ផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមតម្រូវការរបស់ប្រទេសនាំចូល និងចរចាអំពីតម្រូវការអនាម័យបន្ថែមទៀត សម្រាប់ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស៕
អត្ថបទ៖ នាង រតនៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ