Connect with us

សេដ្ឋកិច្ច

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី​ទៅកាន់ទីផ្សារ​អន្តរជាតិ​ប្រមាណ ៦៦ម៉ឺនតោន

បានផុស

នៅ

រយៈពេល ៧ខែ ឆ្នាំ ២០២២នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង ៦៦ម៉ឺនតោន ទៅកាន់ទីផ្សារ​អន្តរជាតិ ដោយគិតជាទឹកប្រាក់ប្រមាណ ១,០៧៧លានដុល្លារ។ នេះបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទិន្នន័យនេះ បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ គឺមានការថយចុះ ប្រមាណ ៣៧ភាគរយ ដែលស្មើនឹង ៣៥ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ នាំចេញបាន ១លានតោន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា  ទីផ្សារដែលមានការនាំចេញគ្រាប់​ស្វាយចន្ទីពីកម្ពុជាច្រើនជាងគេ គឺប្រទេសវៀតណាម មានចំនួន  ៦៤ម៉ឺនតោន។ ចំណែកឯ ២ម៉ឺនតោនផ្សេងទៀត គឺនាំចេញទៅកាន់ ប្រទេសឥណ្ឌា ថៃ និងឡាវ។

ប្រធានសមាគមស្វាយចន្ទី បានបន្ថែមថា គ្រាប់ស្វាយចន្ទីដែលបានកែឆ្នៃរួចហើយ ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន ចិន អារ៉ាប់ និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ បើតាមលោក អួន ស៊ីឡុត នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីអាចលក់បាន​ចន្លោះតម្លៃពី ៥.៥០០រៀល ទៅ ៧.២០០រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម