សេដ្ឋកិច្ច
ស្លា កំពុងមានទីផ្សារខ្ពស់ នាំចេញក្រៅផ្លូវការទៅវៀតណាម ប្រហែល ៤០តោន ក្នុងមួយថ្ងៃ
ត្បូងឃ្មុំៈ បច្ចុប្បន្ន ផ្លែស្លាខ្ចីមូលទ្រវែង កំពុងត្រូវប៉ាន់ឈ្មួញសម្រុកទិញដឹកចេញពីខេត្តត្បូងឃ្មុំ ទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗ មិនក្រោមពី៣០ទៅ៤០តោននោះទេ។ កសិករដាំដំណាំស្លា សព្វថ្ងៃស្រួលរកទីផ្សារមានឈ្មួញមកទទួលទិញដល់ផ្ទះ។
អ្នកស្រី ណុច សុខឃីម អាយុ៥២ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារអ្នកស្រី តែងទិញស្លាពីបងប្អូនប្រជាពលរដ្ឋមកហាន់ធ្វើស្លាចំណិត ដែលក្នុង១គីឡូក្រាម ស្លាស្រស់តម្លៃ ១,២០០ រៀល ហើយពេលស្លាគ្រាមលក់ចេញបានតម្លៃ ២៧ ០០០រៀង ។ ឆ្នាំនេះស្លាថោកជាងឆ្នាំទៅ លក់បានតម្លៃ៣៥០០០រៀល ។ ក្នុងស្លាស្រស់៥០០គីឡូក្រាម ហាលគ្រាមចំណិតបានតែ៣៦គីឡូក្រាមតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់អ្នកស្រី សុខឃីម។
អ្នកស្រី បានបន្តថា មុខរបរនេះ អាចរកចំណូលបាន ៥ទៅ៦លានរៀល ក្នុង១ឆ្នាំៗ ដែលចំណូលនេះ សំខាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ អ្នកស្រី សង្កត់ធ្ងន់ថា «បើកសិករយើងមានដីទំហំធំដាំស្លាអាចទទួលបានចំណូលច្រើន និងរស់ស្រួលមែនទែន»។
ចំណែកលោក ស៊ាន សឿន អាយុ៣០ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានឲ្យដឹងដែរថា រាល់ថ្ងៃលោកប្រមូលទិញស្លាខ្ចីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ យកមកលក់ឲ្យឈ្មួញកណ្តាល ក្នុង១គីឡូក្រាមបាន ២៧០០រៀល ខណៈទិញពីគល់ តម្លៃ ២០០០រៀល ។ លោកថា «ក្នុង១ថ្ងៃ ខ្ញុំអាចរកប្រាក់ចំណូលបាន៤ទៅ៥ម៉ឺនរៀលដែរ ហើយក្រុមខ្ញុំដែលនាំគ្នាដើរទិញពីគ្រប់មូលដ្ឋានទាំង៣ខេត្ត មានគ្នាចំនួន២០នាក់ ទិញរាល់ថ្ងៃ អាចរកចំណូលបានតាមលទ្ធភាពរៀងៗខ្លួន»។
ដូចគ្នានេះដែរ លោក ភិន វណ្ណៈ អាយុ២៨ឆ្នាំ រស់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានលើកឡើងថា លោកជាអ្នកទទួលទិញស្លាខ្ចី ក្នុង១គីឡូក្រាមតម្លៃពី៣០០០ ទៅ៤០០០រៀល ពោលលោកទិញតែប្រភេទស្លាមូលទ្រវែងទេ។ ដោយឡែកស្លាមូល លោកមិនទិញទេ ព្រោះមិនមានទីផ្សារ ។ ក្នុង១ថ្ងៃៗ លោកអាចប្រមូលទិញបានពី៣ទៅ៤តោន ដឹកយកទៅលក់នៅប្រទេសវៀតណាម ។ លោកបញ្ជាក់ទៀតថា ឈ្មួញមានច្រើន រាល់ថ្ងៃស្លាដឹកទៅលក់នៅប្រទេសវៀតណាម មិនក្រោមពី៣០ ទៅ៤០តោននោះទេ។
សូមបញ្ជាក់ថា ផ្លែស្លាមានពីរប្រភេទ គឺប្រភេទផ្លែរាងមូលទ្រវែង និងប្រភេទផ្លែមូល ។ ពេលផ្លែ ចាស់ល្មមអាចហាន់ជាចំណិតហាលឲ្យគ្រាម(ស្លាចំណិត) គុណប្រយោជន៍ ប្រជាពលរដ្ឋខ្មែរយើង ចាស់ៗតែងពិសារទាំងខ្ចី ទាំងចំណិតជាមួយម្លូរគ្រាន់កំដរមាត់ ពិសេសស្លាចំណិតគេអាចរៀបធ្វើជា ស្លាធម៌ មានលាយទៀន ធូប។ នៅក្នុងពិធីប្រពៃណីខ្មែរយើង មិនអាចអត់ស្លាបានឡើយ ហើយបច្ចុប្បន្នក៏នៅបន្តនិយមដែរ៕
អត្ថបទ៖ សាន វិឡែម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់