សេដ្ឋកិច្ច
ក្រុមហ៊ុនចំនួន៥ បន្តប្រតិបត្តិការដឹកជញ្ជូនតាមកោះក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ទៅលេងកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុ បានថយចុះជាងមុន បន្ទាប់ពីចំនួនភ្ញៀវទេសចរ ទៅលេងក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ មានការថយចុះដែរ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ លោក តាំង សុចិត្រ គ្រឹះស្នា មានប្រសាសន៍ប្រាប់ គេហទំព័រ កម្ពុជាថ្មី ឱ្យដឹងថា សកម្មភាពដឹកជញ្ជូនភ្ញៀវទៅលេងតាមកោះនានា នៅតែមានជាហូរហែរាល់ថ្ងៃ ដោយតម្លៃគិតជាមធ្យម ទៅមក ប្រហែល២២ដុល្លារ ។

លោកថា បច្ចុប្បន្នមានក្រុមហ៊ុនទូក ប្រមាណ៥ប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរ ទៅលេងកម្សាន្តតាមកោះ ខណៈពីមុន គឺមានក្រុមហ៊ុនប្រមាណ១០ បានបម្រើសេវាកម្មដឹកជញ្ជូននេះ។
លោក តាំង សុចិត្រ គ្រឹះស្នា បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនផ្អាកសកម្មភាព គឺដោយសារតែបញ្ហាកូវីដ-១៩ ធ្វើឱ្យថយចុះចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរទេសចរណ៍ រំពឹងថា ស្ថានភាពភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលដែលកូវីដ-១៩ អាចគ្រប់គ្រងបាន៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង