Connect with us

ព័ត៌មានជាតិ

កម្ពុជា​នាំចេញ​ដំណាំ​ក​សិ​-ឧស្សា​ហកម្ម​៦​មុខ​បាន​ជាង​៨​លាន​តោន​មាន​ទឹកប្រាក់​ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ​

បានផុស

នៅ

កម្ពុជា​បាន​នាំចេញដំណាំ​ក​សិ​-​ឧស្សាហកម្ម សំខាន់ៗ​ចំនួន​០៦​មុខ​រួមមាន​ ដំណាំ​ដំឡូង​មី ស្វាយចន្ទី ស្វាយ​ស្រស់ ចេកអំបូង​លឿង មៀន​ប៉ៃលិន​ និង​ដំណាំ​ម្រេច ​បាន​ចំនួន​៨ ៥៥៣ ២៣៦​តោនដែល មាន​តម្លៃ​ប្រមាណ​២​ពាន់​៣​រយ​លាន​ដុល្លារ​(២៣២១ ៩៣០ ៤០០​ដុល្លារ​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​បឋម​ស្តីពី​វ​ឌ្ឍ​ភាព​នៃ​ផលិតកម្ម ផលិត​ដំណាំ​ក​សិ​-ឧស្សាហកម្ម​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ​ ឆ្នាំ​២០២០​ បរិមាណ​នាំចេញ​ស្វាយចន្ទី បាន​ចំនួន​ជាង​២១​ម៉ឺន​តោន​ មានតម្លៃ​ប៉ាន់ស្មាន​សរុប​ចំនួន​ប្រមាណ​ជា​២៨៨​លាន​ដុល្លារ​ខណៈ​បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​មាន​ចំនួន៦ និង​ក្រុមហ៊ុននាំចេញ​មាន​ចំនួន២៦​។​ ចំណែក​បរិមាណ​នាំចេញ​ស្វាយ​ស្រស់​វិញ បាន​ចំនួន៩៤​ម៉ឺន​តោន​ ដែលមាន​តម្លៃ​៤៧៣លាន​ដុល្លារ​ខណៈ​ក្រុមហ៊ុននាំចេញ​មាន​ចំនួន៤៧​ក្រុមហ៊ុន​ និង​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិមាន​ចំនួន៤៨ ។​

ដោយឡែក​ការ​នៃ​ចេកអំបូង​លឿង​ក្នុង​ឆ្នាំ​២០២០​នេះ មាន​ចំនួន៣១​ម៉ឺន​តោន​ ក្នុង​ទំហំ​ទឹកប្រាក់​ប៉ាន់ ស្មាន​ចំនួន​ប្រមាណ​ជា ៤៥១លាន​ដុល្លារ​ ខណៈ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​មាន​ចំនួន១៥ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន១១ បាននិងកំពុង​ប្រតិ​ប​ត្កិ​ការនាំចេញ​។​

ជាមួយគ្នានេះ ការនាំចេញ​មៀន​ប៉ៃលិន​ ចំនួន​ជាង​១៧៤​តោន​ក្នុងតម្លៃ​ប៉ាន់ស្មាន​ចំនួន​ប្រមាណ​ជា ៥៧លាន​ដុល្លារ​ ដោយមាន​ក្រុមហ៊ុននាំចេញ​មាន​ចំនួន២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន១៥​។​

ចំពោះ​ដំណាំ​ម្រេច​វិញ​បាន​នាំចេញ​ចំនួន​ជាង៥ពាន់​តោន​ ដែលមាន​ទឹកប្រាក់​ជាង​២៥លាន​ដុល្លារ ។ ក្រុមហ៊ុននាំចេញ​មាន​ចំនួន​៣០​ក្រុមហ៊ុន​។​

​រីឯ​ដំណាំ​ដំឡូង​មី​នាំចេញ​បាន​បរិមាណ​ចំនួន​ជាង៧លាន​ ក្នុងនោះ​តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រ មាណ​ជា១ ០២៦លាន​ដុល្លារ​ ដែល​បច្ចុប្បន្ន​មាន​រោងចក្រ​កែច្នៃ​មាន​ចំនួន៩ និង​ក្រុមហ៊ុននាំចេញ​ចំ​នួន៣៨​ក្រុមហ៊ុន​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម