សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា វៀតណាម កើនឡើងជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ
គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹក ប្រាក់ប្រមាណជាង ៣,៧៦ពាន់លានដុល្លារ ដែលទំហំនេះ មានការកើនឡើង ២២.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ចាប់ពីខែមករា ដល់កក្កដា កម្ពុជា បាននាំចេញទំនិញទៅវៀតណាម មានទឹកប្រាក់សរុប ១ ៣២៦ លានដុល្លារ កើនឡើង ៣.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកកម្ពុជា នាំចូលទំនិញពីវៀតណាម ក្នុងទំហំទឹកប្រាក់ ២ ៤៣៩ លានដុល្លារ ដែលមានកំណើន ៣៥ ភាគរយ។
ក្នុងនោះ ទំនិញដែលកម្ពុជានាំចេញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី កៅស៊ូជាដើម ខណៈការនាំចូលវិញមានដែកថែប ប្រេងឥន្ធនៈ ផលិតផលវាយនភណ្ឌជាដើម។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបាន ៩ប៊ីលានដុល្លារ។ រដ្ឋាភិបាលនៃទាំងពីរ បានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់ ១០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២នេះ៕
អត្ថបទ៖ នាង រតនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ