ព័ត៌មានជាតិ
ជំនាញមួយ សិស្សបាក់ឌុបច្រើនមើលរំលង តែអ្នករៀនចប់ ៩៩ ភាគរយ មានការងារធ្វើ
ភ្នំពេញ៖ អ្នកជំនាញលើកទឹកចិត្តឱ្យសិស្ស ដែលទើបជាប់បាក់ឌុបឆ្នាំនេះ ពិសេសសិស្សជានារីគួរសម្លឹងចាប់ជំនាញគ្រប់គ្រង សហគ្រាសធុនតូច-មធ្យម (SME)។
លោកស្រីបណ្ឌិត ស៊ូសាន ហាហ្គាដន នាយករង នៃវិទ្យាស្ថាន អិលស៊ី ប៊ីស៊ីននីសស្គូល (LSi Business School) មានប្រសាសន៍ថា តាមបទពិសោធលោកស្រី ដែលបង្រៀននៅកម្ពុជាអស់រយៈ ពេល១៥ឆ្នាំ ជំនាញគ្រប់គ្រង សហគ្រាសធុនតូច-មធ្យម (SME) ផ្តល់ឱកាសឱ្យនិស្សិតដែលបញ្ចប់ការសិក្សាប្រហែលជា៩៩%មានការងារធ្វើ ដោយសារជំនាញនេះផ្តល់ឱ្យនិស្សិតនូវជំនាញការបង្កើតថ្មី នវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងអាជីវកម្ម ដែលឱ្យពួកគេយកគំនិតរបស់ខ្លួនទៅអភិវឌ្ឍSME។

លោកស្រីបន្តថា បច្ចុប្បន្ននេះស្រ្តីប្រមាណ៦០% គឺជាម្ចាស់សហគ្រាស។
បើតាមលោកស្រីបណ្ឌិត ស៊ូសាន ហាហ្គាដន នាយករង នៃវិទ្យាស្ថាន អិលស៊ី ប៊ីស៊ីននីសស្គូល (LSi Business School) មានប្រសាសន៍ថា ជំនាញគ្រប់គ្រង SME ជួយដល់អាជីវកម្ម និងឈានទៅគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវិស័យនេះគឺជាគ្រោងឆ្អឹងសេដ្ឋកិច្ច និងផ្តល់ការងារយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា។
លោកស្រីបានបន្តថា ជំនាញគ្រប់គ្រង SME នឹងជួយឱ្យនិស្សិតងាយស្រួលក្នុងការស្វែងរកការងារធ្វើនិងផ្តល់នូវទុនមួយដល់ពួកគេក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្លាប់បានបញ្ជាក់ថា សហគ្រាសធនតូច និងមធ្យម គឺមានអត្រាខ្ពស់ ហើយដើរតួនាទីជាឆ្អឹងខ្នង ដ៏មានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗមិនថានៅកម្ពុជា ឬប្រទេសទាំងឡាយនៅលើពិភពលោកនោះទេហើយនៅកម្ពុជាSMEs មានរហូតទៅដល់ ៩៩.៨ភាគរយ។ បានន័យថា ក្នុងចំណោមសហគ្រាសទូទាំងប្រទេសមាន SMEs មានរហូតទៅដល់ប្រមាណជា ៥២ ម៉ឺនសហគ្រាស ហើយបានផ្តល់ការងាររហូតទៅដល់ ៧០ភាគរយ នៃការងារទាំងអស់នៅក្នុងប្រទេសកម្ពុជា ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ