Connect with us

ព័ត៌មានជាតិ

ជំនាញមួយ សិស្ស​បាក់​ឌុប​ច្រើន​មើលរំលង​ តែ​អ្នក​​រៀន​ចប់ ៩៩ ភាគរយ​ មានការងារ​ធ្វើ​

បានផុស

នៅ

ភ្នំពេញ៖ អ្នកជំនាញលើកទឹកចិត្តឱ្យសិស្ស ដែលទើបជាប់បាក់ឌុបឆ្នាំនេះ ពិសេសសិស្សជា​នារី​គួរសម្លឹងចាប់ជំនាញគ្រប់គ្រង សហគ្រាសធុនតូច-មធ្យម (SME)។

លោកស្រីបណ្ឌិត ស៊ូសាន ហាហ្គាដន នាយករង នៃវិទ្យាស្ថាន អិលស៊ី ប៊ីស៊ីននីសស្គូល (LSi Business School) មានប្រសាសន៍ថា តាមបទពិសោធលោកស្រី ដែលបង្រៀននៅកម្ពុជាអស់រយៈ ពេល១៥ឆ្នាំ ជំនាញគ្រប់គ្រង សហគ្រាសធុនតូច-មធ្យម (SME) ផ្តល់ឱកាសឱ្យនិស្សិតដែលបញ្ចប់ការសិក្សាប្រហែលជា៩៩%មានការងារធ្វើ ដោយសារជំនាញនេះផ្តល់ឱ្យនិស្សិតនូវជំនាញការបង្កើតថ្មី នវានុវត្តន៍ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងអាជីវកម្ម ដែលឱ្យពួកគេយកគំនិតរបស់ខ្លួនទៅអភិវឌ្ឍSME។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​បន្ត​ថា បច្ចុប្បន្ននេះស្រ្តីប្រមាណ៦០% គឺជាម្ចាស់សហគ្រាស។

បើតាមលោកស្រីបណ្ឌិត ស៊ូសាន ហាហ្គាដន នាយករង នៃវិទ្យាស្ថាន អិលស៊ី ប៊ីស៊ីននីសស្គូល (LSi Business School) មានប្រសាសន៍ថា ជំនាញគ្រប់គ្រង SME ជួយដល់អាជីវកម្ម និងឈានទៅគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវិស័យនេះគឺជាគ្រោងឆ្អឹងសេដ្ឋកិច្ច និងផ្តល់ការងារយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា។

លោកស្រីបានបន្តថា ជំនាញគ្រប់គ្រង SME នឹងជួយឱ្យនិស្សិតងាយស្រួលក្នុងការស្វែងរកការងារធ្វើនិងផ្តល់នូវទុនមួយដល់ពួកគេក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្លាប់បានបញ្ជាក់ថា សហគ្រាសធនតូច និងមធ្យម គឺមានអត្រាខ្ពស់ ហើយដើរតួនាទីជាឆ្អឹងខ្នង ដ៏មានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗមិនថានៅកម្ពុជា ឬប្រទេសទាំងឡាយនៅលើពិភពលោកនោះទេហើយនៅកម្ពុជាSMEs មានរហូតទៅដល់ ៩៩.៨ភាគរយ។ បានន័យថា ក្នុងចំណោមសហគ្រាសទូទាំងប្រទេសមាន SMEs មានរហូតទៅដល់ប្រមាណជា ៥២ ម៉ឺនសហគ្រាស ហើយបានផ្តល់ការងាររហូតទៅដល់ ៧០ភាគរយ នៃការងារទាំងអស់នៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៤៦ វិនាទី មុន

អង្គការយូនីសេហ្វ បង្ហាញវិធីសាស្ត្រ៥ចំណុចដល់ឪពុកម្តាយ ដើម្បីឱ្យកូនៗស្រឡាញ់ការអាន

ជីវិតកម្សាន្ដ២៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

Sokha Hotels

ព័ត៌មានពេញនិយម