ព័ត៌មានជាតិ
កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសធំមួយនៅស្រុកខ្មែរ គ្រោងប្រែក្លាយទៅជាតំបន់កសិទេសចរណ៍
សត្វអូទ្រីសចំនួនប្រមាណជាង២០០ក្បាល ត្រូវបានក្រុមយុវនិស្សិតមកពីខេត្តបន្ទាយមានជ័យនាំយកមកចិញ្ចឹមនៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺជាពូជនៅក្នុងស្រុកនិងនាំមកពីប្រទេសវៀតណាម ។

លោក នៅ សាឡន ប្រធានផ្នែកចិញ្ចឹមសត្វអូទ្រីស បានឲ្យដឹងថា បច្ចុប្បន្នសត្វអូទ្រីសកំពុងមាន ការដាក់ចិញ្ចឹមជាង២០០ក្បាលក្នុងជំហានដំបូងហើយការចិញ្ចឹមនេះបានជួបនូវបញ្ហាជំងឺមួយចំនួន ក្រោយពីបានយកមកដាក់នៅទីតាំងចិញ្ចឹមក្នុងភូមិសាស្ត្រនៃស្រុកព្រៃនប់នេះ ក្នុងនោះសត្វអូទ្រីសមួយចំនួនបានងាប់ ព្យាបាលមិនទាន់ក៏មាន ទាំងអស់នេះគឺបណ្ដាលមកពីអាកាសធាតុ ប្រែប្រួល ព្រោះសត្វទាំងនោះ បានយកមកពី ភូមិសាស្ត្រផ្សេងគ្នាមានពូជក្នុងស្រុកនិងមកពីបរទេសហើយមួយវិញទៀតការរៀបចំកន្លែងក៏មិនទាន់បានទៅតាមស្តង់ដារ ព្រោះការយកសត្វមកចិញ្ចឹមលឿនមុនការរៀបចំកន្លែងអោយបានត្រឹមត្រូវ។

មកដល់បច្ចុប្បន្ននេះ ចំពោះសត្វអូទ្រីសគឺមានស្ថានភាពល្អប្រសើរឡើងវិញទាំងអស់ហើយដោយក្រុមការងារបច្ចេកទេសមានការថែទាំព្យាបាលដិតដល់និងចាក់ថ្នាំវ៉ាក់សាំងទៅតាមកាលកំណត់ដូច នេះធ្វើឲ្យសត្វមានសុខភាពល្អនិងឡើងគីឡូជាធម្មតា។ ហើយការផ្ដល់ចំណីមានដូចជាស្មៅលាយជាមួយនឹង ចំណីកសិកម្មក្នុងមួយថ្ងៃផ្ដល់ចំណី៦ដង ព្រឹក៣ដងនិងពេលល្ងាច៣ដង បើឱ្យស៊ីលើកពីនេះ អាចបណ្ដាលឲ្យសត្វជួបនឹងបញ្ហា ដូចជាទល់លាមកជាដើម។

សត្វអូទ្រីស ចាប់ផ្ដើមបង្កាត់ពូជបានក្នុងរង្វង់ពីខែ១០ និងខែ១១ ហើយចាប់ផ្ដើមពងក្នុងរង្វង់ខែ១២ ក្រោយពីទទួលបានពងរបស់វា ក្រុមការងារបច្ចេកទេសបានបំបែកសត្វអូទ្រីសទៅកន្លែងផ្សេង ដើម្បីធ្វើយ៉ាងណាយកពងអូទ្រីសទាំងនោះទៅដាក់ក្នុងបន្ទប់ ដែលក្រុមការងារបច្ចេកទេសជាអ្នកភ្ញាស់។ចំពោះសត្វអូទ្រី ប្អូនប្រុស ក៏បានឲ្យដឹងផងដែរថា កូនតូចទិញក្នុងតម្លៃជាង១៥០ដុល្លារ ហើយសត្វអូទ្រីសធំពេញវ័យ ក្នុងរង្វង់ចាប់ពីជាង១០០គីឡូឡើង គឺមានតម្លៃជិត២ពាន់ដុល្លារក្នុងមួយក្បាល។ការរៀបចំទីតាំងចិញ្ចឹមនាពេលបច្ចុប្បន្ននេះគឺនៅមានលក្ខណៈតូចក្រោយពីទទួលបានការបង្កាត់ពូជបានច្រើនក្រុមយុវសិស្សខេត្តបន្ទាយមានជ័យរបស់ប្អូនបាននឹងកំពុងមានការពង្រីកផ្ទៃដីឲ្យធំទូលាយដោយមានការដាំស្មៅដាំដើមឈើ ដើម្បីឲ្យសត្វអូទ្រីសទាំងនោះអាចដើររកចំណីជាធម្មតាហើយក្រុមការងារបច្ចេកទេសគ្រាន់តែរកចំណីរួមផ្សំបន្ថែមបន្តិចបន្តួចដល់សត្វតែប៉ុណ្ណោះ។ការរៀបចំឲ្យមានទីធ្លាធំទូលាយសម្រាបកសិដ្ឋានចិញ្ចឹមនេះក្រុមយុវនិស្សិតបានបញ្ជាក់ផងដែរថា ចំពោះទៅថ្ងៃខាងមុខកសិដ្ឋានរបស់ប្អូននឹងបង្កើតទៅជាកសិទេសចរណ៍ ព្រោះក្រុមនិស្សិតនាពេលបច្ចុប្បន្នមានការចិញ្ចឹមដូចជា ចិញ្ចឹមសត្វអូទ្រីស ចិញ្ចឹមចៀម ចិញ្ចឹមក្របី បង្កាត់ពូជចិញ្ចឹមកង្កែប ចិញ្ចឹមទា

ដូចនេះកសិដ្ឋាននឹងក្លាយទៅជាទីតាំងកសិទេសចរណ៍នៅថ្ងៃខាងមុខ។ ចំពោះបច្ចេកទេសក្នុងការចិញ្ចឹមរបស់ក្រុមយុវសិស្សទោះបីជាមិនទាន់មានគ្រប់គ្រាន់១០០ភាគរយ ក៏ការចិញ្ចឹមកំពុងតែដំណើរការជាធម្មតាហើយប្អូនប្រុសក៏បានបន្ថែមថា ដោយសារតែជំងឺកូវីដ១៩ ក្រុមបច្ចេកទេសគ្រោងនឹងទៅបន្តសិក្សាផ្នែកបច្ចេកទេសនៅក្រៅប្រទេស ដើម្បីយកបទពិសោធន៍ មកអនុវត្តនៅក្នុងកសិដ្ឋានរបស់ខ្លួន ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ផងដែរ៕
អត្ថបទ ៖ កោះពស់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៥ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ