សេដ្ឋកិច្ច
ឧកញ៉ា សួរ វីរៈ បោះទុន៥លានដុល្លារធ្វើរីសតលំដាប់ផ្កាយ និងកន្លែងកម្សាន្តនៅគិរីរម្យ
ឧទ្យានជាតិគិរីរម្យ នឹងកាន់តែមានភាពទាក់ទាញ បន្ទាប់ពីមានការអភិវឌ្ឍកន្លែងកម្សាន្តជាច្រើន មានដូចជា ជិះខ្សែរ៉ត ឡូរី ជិះកង់កម្សាន្ត និងមានរីសតលំដាប់ផ្កាយ៥ជាដើម។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមវីរៈប៊ុនថាំ ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅកម្ពុជា បានទទួលគម្រោងអភិវឌ្ឍនេះ លើទំហំទុនវិនិយោគប្រមាណ ៥លានដុល្លារ។
លោកឧកញ៉ា សួរ វីរៈ បានប្រាប់កម្ពុជាថ្មី ដូច្នេះថា« យើងអភិវឌ្ឍមានជារីសតផ្សេងៗគ្នាចំនូន៤ កន្លែង និងកន្លែងកម្សាន្ត មានដូចជា ជិះខ្សែរ៉ត ឡូរី ជិះកង់កម្សាន្ត ជាដើម»។
បើតាមលោកឧកញ៉ា គម្រោងទាំងនេះ នឹងចាប់ផ្តើមធ្វើចាប់ពីខែក្រោយនេះទៅ ដោយគ្រោងប្រើរយៈពេល ៦ទៅ៧ខែ ដើម្បីធ្វើឱ្យរួចរាល់សម្រាប់ទីតាំងកម្សាន្ត។ ចំណែកការសាងសង់រីសត លំដាប់ផ្កាយ២ ទៅផ្កាយ ៥ នឹងចាប់ផ្តើមគម្រោងជាបន្តបន្ទាប់។
លោកឧកញ៉ា បន្ថែមទៀតថា « គិរីរម្យ មានទីតាំងទេសចរណ៍ច្រើន ហើយថ្មីៗនេះខ្ញុំបានធ្វើផ្លូវពីរង្វង់មូលនាគព័ន្ធទៅជ្រោះសុភមង្គល ជ្រោះមរណៈ ឬជ្រោះសសរស្តុក ដោយពីមុនភ្ញៀវទេសចរទៅអត់ដល់តំបន់នេះទេ ទាល់តែមានម៉ូតូ ឬឡាន Off Road ទើបទៅដល់ តែនៅពេលយើងធ្វើផ្លូវស្អាតហើយ អ្នកទៅលេងគិរីរម្យ ពួកគាត់ទៅលេងដល់តំបន់នឹងទាំងអស់ អ្នកខ្លះទៅវិលល្ងាច អ្នកខ្លះទៀតក៏ទៅបោះតង់គេងមួយយប់»។

លោកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍ និងស្ថាបនាផ្លូវនេះ ដើម្បីងាយស្រូលដល់បងប្អូនប្រជាពលរដ្ឋចូលទៅលេងកម្សាន្ត ដោយមិនមានការហាមឃាត់នោះទេ។ ហើយបច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងព្យាយាមតបណ្ដាញទឹក ដើម្បីងាយស្រួលដល់អ្នកទៅលេងកម្សាន្តនៅទីនោះមានទឹកប្រើប្រាស់ផងដែរ។
អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ រំពឹងថា បន្ទាប់ពីគម្រោងអភិវឌ្ឍតំបន់ឧទ្យានជាតិគិរីរម្យនេះរួចរាល់ នឹងទទួលបានភ្ញៀវកើនឡើងពី ៣០ទៅ ៤០ភាគរយបន្ថែមទៀត ខណៈបច្ចុប្បន្នមានភ្ញៀវទេសចរទៅកម្សាន្តថ្ងៃធម្មតាចន្លោះពី ៣០០-៥០០នាក់ និងថ្ងៃចុងសប្តាហ៍ទទួលបានទេសចរពី ៣៥០០នាក់ ទៅ ៥០០០នាក់។

ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ រមណីយដ្ឋានឧទ្យានជាតិនេះ សម្បូរទៅដោយទេសភាពល្អប្រណិតលម្អដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ។ ឧទ្យានជាតិគិរីរម្យ មានទីតាំងស្ថិតនៅភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់