សេដ្ឋកិច្ច
មកឈ្វេងយល់បណ្ណបួនប្រភេទ ដែលយើងប្រើប្រាស់រាល់ថ្ងៃ
បណ្ណ គឺជាមធ្យោបាយចាយវាយទំនើបមួយ ដោយមិនចាំបាច់កាន់លុយក្រដាសផ្ទាល់ឡើយ។ បណ្ណផ្តល់ភាពងាយស្រួលក្នុងការទូទាត់ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ បើតាមធនាគារជាតិ បានឱ្យដឹង បណ្ណដែលយើងប្រើប្រាស់សព្វថ្ងៃ គឺមានចំនួន ០៤ប្រភេទ រួមមាន បណ្ណឥណទាន បណ្ណឥណពន្ធ បណ្ណ ATM ដែលជាបណ្ណរបស់ធនាគារ ហើយមួយប្រភេទទៀត ជាបណ្ណបង់ប្រាក់ជាមុន។
ប័ណ្ណឥណទាន (Credit Card) ៖
ជាបណ្ណ ដែលផ្តល់សិទ្ធិឲ្យអតិថិជនប្រើប្រាស់ សម្រាប់ធ្វើការទូទាត់ សងលើការទិញទំនិញនិងសេវា ផ្សេងៗដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់បណ្ណលើការទិញទំនិញនិងសេវានេះ។ អ្នកចេញបណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់បណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញ និងសេវា ឬដកសាច់ប្រាក់ សម្រាប់ប្រើប្រាស់ជាមុនរហូតដល់កម្រិត ឥណទាន ដែលបានផ្តល់ឲ្យហើយ ដល់ថ្ងៃ កំណត់ គឺត្រូវទូទាត់សងធនាគារវិញ។ ធនាគារពាណិជ្ជជាច្រើនបានផ្តល់ទៅឱ្យអតិថិជន របស់ពួកគេនូវបណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master ។
បណ្ណឥណពន្ធ (Debit Card)៖
ជាបណ្ណមួយប្រភេទ ដែលអាចទូទាត់ជំនួសឱ្យសាច់ប្រាក់នៅពេលទិញទំនិញ។ បណ្ណឥណពន្ធនេះ គេអាចហៅបានថា ជាមូលប្បទានបត្រអេឡិចត្រូនិក ដោយសារតែសាច់ប្រាក់ត្រូវបានដកដោយផ្ទាល់ចេញពីគណនីរបស់អ្នកកាន់បណ្ណតាមកម្រិតសមតុល្យដែលនៅសល់ក្នុងគណនីធនាគារ ។ បណ្ណឥណពន្ធ ក៏អាចឱ្យអ្នកកាន់បណ្ណដកសាច់ប្រាក់ពីគណនីប្រាក់បញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីន ATM ដោយបំពេញមុខងារជាបណ្ណ ATM ។
បណ្ណ ATM ៖
ជាបណ្ណ ដែលអាចប្រើបានជាមួយម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការ ដូចជា ការមើលសមតុល្យគណនី និងការដកប្រាក់ជាដើម។បណ្ណនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងបណ្ណឥណពន្ធដែរ ព្រោះថាបណ្ណនេះ ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅគណនីធនាគារមួយ ប៉ុន្តែមិនអាចត្រូវបានប្រើសម្រាប់ទិញទំនិញបាននោះទេ ។ បើសិនចង់ទិញទំនិញ លុះត្រាតែយកកបណ្ណនេះ ទៅដកលុយចេញពីទូATM សិនទើបអាចទិញបាន។
បណ្ណបង់ប្រាក់ជាមុន៖
ជាបណ្ណមួយប្រភេទ ដែលតម្រូវឱ្យអតិថិជនដាក់សាច់ប្រាក់ជាមុនសិន ទើបអាចប្តូរយកបណ្ណមកប្រើប្រាស់ទិញទំនិញ និងសេវាបាន នៅកន្លែងដែលគេបានកំណត់។ ជាទូទៅ បណ្ណមួយប្រភេទនេះ គឺគេនិយមប្រើនៅផ្សារទំនើប កន្លែងញ៉ាំអាហារ និងការប្រើប្រាស់សេវាសាធារណៈដូចជាឡានក្រុងជាដើម។ ប៉ុន្តែនៅក្នុងករណីខ្លះ បណ្ណនេះ ត្រូវបានរៀបចំឡើងសម្រាប់ប្រើតែនៅលើប្រព័ន្ធអ៊ីនធឺណេតប៉ុណ្ណោះ ដូច្នេះហើយវាអាចមិនមានរូបរាងជារូបវ័ន្តនោះទេ។ ជាធម្មតា ការប្រើប្រាស់បណ្ណបង់ ប្រាក់ជាមុនទាំងនេះរួមមាន បណ្ណទូរសព្ទ បណ្ណអំណោយ និងបណ្ណធ្វើដំណើរជាដើម។
ជារួមសរុបមក នាពេលបច្ចុប្បន្នភាព បណ្ណ គឺមានភាពពេញនិយមជាខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងការទូទាត់ទំនិញ សេវាផ្សេងៗ និងសម្រាប់ធ្វើការដកប្រាក់ចេញពីទូរ ATM៕
អត្ថបទ៖ នាង រតនៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ