Connect with us

សេដ្ឋកិច្ច

មួយខែសីហានេះ វៀតណាម កើបលុបពីការនាំចេញអង្កររយលានដុល្លារ

បានផុស

នៅ

ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការ​នាំ​ចេញ​អង្ករ​របស់វៀតណាម​ត្រឹមតែក្នុងមួយ​ខែ​សីហានេះ​​មាន​ចំនួន​សរុប ៦៥ ម៉ឺន​តោន ដែល​មាន​តម្លៃ ៣០៩ លាន​ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការនាំចេញអង្កររបស់វៀតណាមដែល​ជា​ប្រទេស​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ឈាន​មុខ​គេ​មួយ​របស់​ពិភពលោក ក្នុងអំឡុងខែមករាដល់ខែសីហា បានកើនឡើងប្រហែល ១៩ ភាគរយ បើធៀបនឹងឆ្នាំមុន ពោលកើនរហូតដល់ ៤.៧ លានតោន ។

ទន្ទឹមនោះប្រាក់ចំណូលដែលបានមកពីការនាំចេញអង្ករក្នុងរយៈពេលដូចគ្នានេះត្រូវបានគេមើលឃើញថាកើន ៨.៥ ភាគរយ ពោលឡើងដល់ ២.៣ ពាន់លានដុល្លារ ។

ស្របពេលជាមួយគ្នានេះ ការកើនឡើងប្រាក់ចំណូលពីការនាំចេញអង្កររបស់វៀតណាមកើតឡើង បន្ទាប់ពីប្រទេសមួយនេះបានព្រមព្រៀងសហការគ្នាជាមួយថៃក្នុងការដំឡើងតម្លៃអង្ករលើទីផ្សារពិភពលោក ក្រោយកិច្ចពិភាក្សាអស់រយៈពេលជាច្រើនខែ ក្នុងគោលបំណងជួយលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ថៃ និង​វៀតណាម​ ​សហការ​គ្នា​ ​ដំឡើង​ថ្លៃ​អង្ករ ​ក្នុង​ទីផ្សារ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម