Connect with us

សេដ្ឋកិច្ច

ពានរង្វាន់ចំនួន​ ៩​ ​​សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022​ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ​ប្រមូលបានទាំងអស់

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី ២៧ ខែ​​ សីហា ឆ្នាំ​ ២០២២៖ គណៈកម្មាធិកាអន្តរជាតិ​ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development)​ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀង​ដ៏ឳឡារិក​​​មួយ ក្នុងសណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ ដោយមានការអញ្ជើញចូលរួម​ពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន​ និង សមាគមសំណង់កម្ពុជាផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពានរង្វាន់ទាំង ៩​ នោះរួមមាន …

  1. ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) – Best Condo Development (Phnom Penh) The Royal Condominium
  2. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ – Best Condo Landscape Architectural Design (The Royal Condominium)
  3. ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត – Best Township Masterplan Design (The Botanic City)
  4. ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត – Best Township Development (The Botanic City)
  5. ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត – Best Lifestyle Developer (The Botanic City)
  6. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) – Best Housing Development (Cambodia) (The Botanic City- the Palace)
  7. ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ)  Best Housing Development (Phnom Penh) – The Botanic City (The Palace)
  8. ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design – The Botanic City (The Palace)
  9. ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design – The Botanic City (The Palace)

លោក​​​ គ្រួច​ សុភត្រ្តា នាយក​ចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍​ថា “ខ្ញុំបាទ​​ និង​ ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន​​ មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃ​នៃការអភិវឌ្ឍន៍​ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួល​ស្គាល់ និង​អោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ​ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់​របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ​ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និង​បរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗ​របស់យើងផងដែរ។ ”

លោក​ក៏លើកទឹកចិត្តដល់ មេគ្រួសារ​ ឬ​ លោក លោកស្រី​ ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព​ ហើយ​មិនឆ្ងាយពីក្រុង​ សូមមកទស្សនា​ផ្ទះគំរូទាំង ៣ គម្រោងធំរបស់​យើង ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក​ ស៊ីធី ៦A និង អាគារ ខនដូ Royal Condominium  2004 ហើយបង់ត្រឹមតែ​ ១០% នៃតម្លៃផ្ទះ​ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។

បញ្ជាក់កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណះកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណះកម្មាធិកា ដោយពឹងផ្អែកទៅលក្ខណះសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធី តែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា។   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម