Connect with us

សេដ្ឋកិច្ច

កំណើនផ្សារទំនើប និងម៉ាត អាចប៉ះពាល់ដល់​ផ្សារប្រពៃណី ឬរបរលក់ដូរតាមផ្ទះទេ?

បានផុស

នៅ

កម្ពុជា បាននិងកំពុងអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសលើវិស័យផ្សារទំនើប និងម៉ាត ជាដើម។ កំណើននៃផ្សារទំនើប និងម៉ាត បានកើនឡើងយ៉ាងឆាប់រហ័សនារយៈពេលចុងក្រោយនេះ។ មានមតិមួយចំនួនលើកឡើងថា តើកំណើន​នៃផ្សារទំនើប និងម៉ាត អាចប៉ះពាល់ដល់ការលក់ដូររបស់ផ្សារប្រពៃណី ឬរបរលក់ដូរតូចតាចតាមផ្ទះដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរីកមច្រើននៃផ្សារទំនើប និងម៉ាត គឺជាចរន្តនៃការអភិវឌ្ឍប្រទេស។ នៅក្នុងប្រទេសជឿនលឿន ដូចជា អាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម ជាដើម មានការរីកចម្រើនខ្លាំងលើវិស័យផ្សារទំនើប។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បានលើកឡើងថា ចំពោះការរីកចម្រើនវិស័យផ្សារទំនើប និងម៉ាត គឺអាចប៉ះពាល់ដល់ការលក់ដូរមុខរបរតូចតាច​ជាលក្ខណៈ​គ្រួសារខ្លះ តែមិនធំដុមនោះទេ។ លោកបណ្ឌិត បានបន្តថា « ប្រសិនបើអ្នកទិញយល់ថា ផ្សារទំនើបនៅក្បែរផ្ទះ ហើយពួកគាត់ មានលទ្ធភាពអាចទិញទំនិញទាំងអស់នឹងបាន គាត់នឹងទិញ ដោយសារគាត់មានលទ្ធភាពគ្រប់គ្រាន់ ចង់បានសេវាល្អ និងគុណភាពទំនិញ។ នេះអាស្រ័យលើការ​យល់ឃើញរបស់អ្នកទិញ»។

ដោយឡែក ចំពោះការលក់ដូរតូចតាច ឬអាជីវកម្មបែបប្រពៃណី គឺពឹងផ្អែកទៅលើអ្នកទិញដូចគ្នា អ្នកខ្លះមិនចង់ចូលផ្សារ​ទំនើបឬម៉ាត គេចង់ទិញអីវ៉ាន់តាមផ្សារតូចតាច ឬផ្សារនៅតាមទីប្រជុំជន ដូចជា ផ្សារអូឬស្សី អូឡាំពិច និងផ្សារទួល​ទំពួងជាដើម គឺជាការសម្រេចចិត្តរបស់ពួកគេ។ ដូច្នេះ ផ្សារតាមបែបប្រពៃណី នៅតែពេញនិយម។

លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា« ខ្ញុំសង្កេតឃើញថា ផ្សារបែបប្រពៃណី ឬផ្សារដែលមានអាយុកាលយូរ ក៏នៅតែមានអតិថិជនគាំទ្រ ចូលទិញរបស់របរជាច្រើនដដែល ពោលគឺនៅតែមានសកម្មភាពជាប្រក្រតី។ ការផ្គត់ផ្គង់ និងការទិញតែងតែមានចំណងទាក់ទងគ្នា អាស្រ័យទៅតាមតម្រូវការ ការយល់ឃើញ ឬតាមចំណាប់អារម្មណ៍ របស់ពួកគាត់»។

ក្នុងកាលៈទេសៈនេះ ដើម្បីឈរជើងបាន ម្ចាស់អាជីវកម្មលក់ដូរទ្រង់ទ្រាយតូច ត្រូវតែពង្រឹងសមត្ថភាព គុណភាព ទៅតាមគោលដៅដែលលក់ដូរនាពេលបច្ចុប្បន្ន។ យើងមិនអាចទប់ស្កាត់នូវការរីកចម្រើន និងការវិវឌ្ឍរបស់សង្គម ទៅលើការអភិវឌ្ឍផ្សារទំនើប និងម៉ាត បានទេ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។ លោកបន្តដូច្នេះ« យើងក៏មិនអាចលើកទឹកអតិថិជនទាំងអស់ ឱ្យងាកមកទិញទំនិញតាមផ្ទះ ឬទៅទិញនៅផ្សារទំនើបនោះដែរ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់សាធារណជន»។

អ្នកជំនាញសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ការរីកចម្រើនផ្នែកផ្សារទំនើប និងផ្សារប្រពៃណី គឺមានសារៈសំខាន់ដូចគ្នា ពោលគឺជាការរួមចំណែកជួយសេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ដែលជាការចាំបាច់។ ប៉ុន្តែ រដ្ឋអាចស្រូបចំណូលតាមរយៈការបង់ពន្ធពីផ្សារទំនើប​ ច្រើនជាងផ្សារប្រពៃណី ឬរបរលក់ដូរតាចតាច។

សូមបញ្ជាក់ថា ផ្សា​រទំនើប​ធំៗលំដាប់អន្តរជាតិចំនួន២​ ទៀត ស្ថិតនៅប៉ែក​ខាងត្បូងរាជធានីភ្នំពេញ​​ ​នឹង​ដាក់ដំណើរការ​នៅចុងឆ្នាំ២០២២​នេះ គឺផ្សារទំនើប​របស់ជប៉ុន AEON III និងផ្សារទំនើប ​ជីបម៉ុង​មេហ្កាម៉ល។ ផ្សារទំនើបធំទាំង​២​នេះ ត្រូវបានចាត់ទុកថា ជា​ផ្សារទំនើបដែលធំជា​ងគេ​នៅក្នុងប្រទេស​កម្ពុជា ជាមួយនឹងទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់។

អ្នកស្រី ​ជិន ច័ន្ទដាលុច្ស​ ប្រធាន​ផ្នែក​វាយតម្លៃ​នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ព័ត៌មានក្នុងស្រុកថា ការដាក់ដំណើរការ​ផ្សារទំនើប​ទាំងពីរ​នេះ ​ក៏អាចជាការ​វាយលុក ​ឬធ្វើឱ្យផ្សារ​តូច​ៗ ​នៅជុំវិញនោះ ​មាន​ផលប៉ះពាល់ផងដែរ បើសិនជា​ម្ចាស់​ផ្សារ​តូចៗទាំង​នោះ មិនមានអ្វីជាការ​ទាក់ទាញ​ដល់​អតិថិជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម