Connect with us

សេដ្ឋកិច្ច

កោះ​ចំនួន​ ០៣ ក្នុង​​ដែន​សមុទ្រ​ខេត្ត​កែប ទទួល​គម្រោង​វិនិយោគ ១៨ លានដុល្លារ

បានផុស

នៅ

ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុន​ចំនួន ៥ ក្នុង​នោះក៏​មាន​គម្រោង​អភិវឌ្ឍ​នៅលើ​កោះ​ ៣ ក្នុង​ខេត្តកែប។

ក្រុមហ៊ុន SAMANEA CO., LTD បាន​ទទួល​​ការ​យល់ព្រមពី​ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា ដើម្បី​វិនិយោគនៅលើ​កោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុង​ទុន​វិនិយោគ​ប្រមាណ ១៨,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​គម្រោងវិនិយោគនៅលើ​កោះស្វាយ កោះម្ទេស និងកោះកុកក្នុង​ខេត្តកែប គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន ៤ ទៀតដូចខាងក្រោម៖

១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣៧កន្លែង។

២-KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។

៣-LATE CHENG MINING DEVELOPMENT CO., LTD គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

៤-HEN JIU GARMENT ACCESSORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៣កន្លែង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម