សេដ្ឋកិច្ច
៨ខែឆ្នាំនេះ ពន្ធដារ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារស្មើ ៨៦ភាគរយ
រយៈពេល ៨ខែ ក្នុងឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានការប្រមូលចំណូលសរុប ប្រមាណជាង ២,៥ពាន់លានដុល្លារស្មើនឹង ៨៦ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក គង់ វិបុល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
តាមរយៈកំណើនប្រចាំខែនេះ លោក គង់ វិបុល ជឿជាក់ថា នៅ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលចំណូល លើសផែនការដែលបានកំណត់ រហូតដល់ជាង ៣ពាន់លានដុល្លារ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធ e-filing ដែលជាប្រព័ន្ធមួយ ផ្តល់ប្រសិទ្ធភាព នៅក្នុងការប្រមូលចំណូលពន្ធ។ លោក គង់ វិបុល បញ្ជាក់ថា ការបង់ពន្ធទៅតាម e-filing ដែលដាក់លិខិតប្រកាស តាមប្រព័ន្ធអេឡិចត្រូនិក គឺមានតម្លាភាព១០០ភាគរយ។
ជាក់ស្តែង រហូតមកដល់ពេលនេះ មានសហគ្រាសជាង៩៥ភាគរយ កំពុងតែប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធប្រចាំឆ្នាំ Tol E-Filling និងការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធ E-Filling។
សូមបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ជាង ១៩០០លានដុល្លារ គឺស្មើនឹង ៨៥,១២ភាគរយ នៃច្បាប់ហិរញវត្ថុប្រចាំឆ្នាំ៕
អត្ថបទ៖ នាង រតនៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់