សេដ្ឋកិច្ច
ឧកញ៉ា សុង សារ៉ន បង្ហាញយុទ្ធសាស្រ្តទាក់ទាញប្រទេសជាង ៤០ឱ្យទិញអង្ករកម្ពុជា
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្កើតទីផ្សារនាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានចំនួនជាង ៤០ប្រទេស ដែលជាទីផ្សារមាននិរន្តរភាព។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/Riceexport1.jpg)
ក្នុងការងារទាក់ទាញទីផ្សារនាំចេញ មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវមានយុទ្ធសាស្រ្ត និងផែនការច្បាស់លាស់រវាងរដ្ឋ និងកសិករ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន Amru Rice បានលើកឡើងអំពីយុទ្ធសាស្រ្តដែលកម្ពុជា សម្រេចបានការនាំចេញអង្ករបានយ៉ាងល្អប្រសើរដូច្នេះថា«ទី១យើងត្រូវស្វែងយល់អំពីវប្បធម៌របស់ប្រទេសដែលយើងគ្រោងនាំចេញ…តាមពិតទៅភាគច្រើន យើងធ្វើជោគជ័យខ្លាំង គឺយើងសិក្សាទៅលើបរិបទវប្បធម៌ ឧទាហរណ៍ថា ជនជាតិអឺរ៉ុប ជាទូទៅ គួរមានទំនាក់ទំនងយ៉ាងម៉េច ដើម្បីឱ្យចូលជាមួយគាត់បាន ដូច្នេះខ្ញុំបានសិក្សាពីបរិបទនៃប្រទេសនីមួយៗ នូវគន្លឹះដើម្បីធ្វើឱ្យគាត់ទិញអង្កររបស់យើង…សម្រាប់ទីផ្សារចិន យើងក៏មានបរិបទក្នុងការទំនាក់ទំនង ភាសា និងប្រើប្រាស់យុទ្ធសាស្រ្ត ដើម្បីឱ្យគាត់អាចទិញអង្ករយើងបានដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/Screenshot-2022-09-02-083007.png)
ក្រៅពីសិក្សាអំពីវប្បធម៌ និងទំនាក់ទំនង អំពីប្រទេសដែលគ្រោងនាំចេញ យើងក៏ត្រូវសិក្សាថាតើយើងមានអ្វីដែលជាគន្លឹះឱ្យគេទិញយើង។ ប្រសិនបើយើងមានដូចគេ វាអត់មានអ្វីប្លែកសម្រាប់គេទេ ដូច្នេះយើងត្រូវមានអ្វីថ្មីសម្រាប់គាត់[ទីផ្សារអន្តរជាតិ]។ នេះជាការបន្ថែមរបស់លោកឧកញ៉ា សុង សារ៉ន។
លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា កម្ពុជា ទើបតែចាប់ផ្តើមធ្វើទីផ្សារនាំចេញអង្កររយៈពេល ១០ឆ្នាំចុងក្រោយនេះ ទោះបីជាទទួលបានផ្លែផ្កាល្អប្រសើរ តែក៏មានបញ្ហាប្រឈម និងជួបការលំបាកច្រើន ដែលបានហែលឆ្លង។ លោកថា បញ្ហាខ្លាំងដែលកម្ពុជាជួបប្រទះ គឺយើងជាប្រទេសមួយដែលទើបលេចមុខមាត់ថ្មី ជាប្រទេសដែលអត់ឃ្លានខ្វះស្បៀង ទៅជាប្រទេសសល់ស្បៀង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជា សល់ស្រូវច្រើន ដែលត្រូវកែច្នៃនាំចេញ។ លោកឧកញ៉ា បានបន្ថែមថា ប្រទេសយើងថ្មី ជាធម្មតាកម្រិតនៃការផលិតរបស់យើងនៅទាបជាងប្រទេសជិតខាង ដែលមានបទពិសោធន៍យូរឆ្នាំ ការផលិតរបស់គេបានធំ ដោយប្រើដើមតិច ធ្វើឱ្យគេអាចប្រកួតប្រជែងទៅលើតម្លៃបាន។ បញ្ហាប្រឈមរបស់កម្ពុជា មួយទៀតនោះគឺ ការដឹកជញ្ជូន ។ មានន័យថា ប្រព័ន្ធដឹកជញ្ជូនពីវាលស្រែដល់រោងម៉ាស៊ីនកិនស្រូវ ផែ ហើយនឹងការដឹកជញ្ជូនតាមនាវាសមុទ្រទៅប្រទេសចុងក្រោយ ដែលទិញអង្កររបស់យើង។ ទោះយ៉ាងណា កម្ពុជា អាចធ្វើបានល្អទៅលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងគ្រោងបង្កើនការនាំចេញអង្ករក្រអូប និងអង្ករសរីរាង្គទៅកាន់ទីផ្សារអាមេរិក ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) យល់ឃើញថា ទីផ្សារនេះមានសក្ដានុពលខ្លាំង។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានដាក់ផែនការនាំចេញអង្ករឱ្យបាន ៨០ម៉ឺនតោន ក្នុងឆ្នាំ ២០២២នេះ ខណៈដែលរយៈពេល ៧ខែកន្លងមកនេះ កម្ពុជាសម្រេចការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣%។ ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។ ចំណែកបរិមាណអង្ករនាំចេញទៅកាន់ទិសដៅទីផ្សារអឺរ៉ុបវិញ មានចំនួនប្រមាណជាង ១១ម៉ឺនតោន កើនឡើងចំនួន ៤៧% និង ទៅកាន់ប្រទេសក្នុងអាស៊ានមានចំនួនជិត ៣ម៉ឺនតោន កើនឡើងចំនួនជិត២%ផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ មានក្រុមហ៊ុនដែលបាននាំចេញអង្ករចំនួន ៦២ ក្រុមហ៊ុន ក្នុងបរិមាណចំនួន ៦១៧ ០៦៩ តោន ថយចុះចំនួន ៧៣. ៧៦០ តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង