សេដ្ឋកិច្ច
ការប្រើប្រាស់ថាមពលសូឡាឬថាមពលកកើតឡើងវិញកាត់បន្ថយការចំណាយជួយកំណើនសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បាននិងកំពុងជំរុញឱ្យកម្ពុជា ក្លាយជាសេដ្ឋកិច្ចជាតិ “បៃតង” ដោយសារស្នើឱ្យដកចេញនូវការគិតថ្លៃអានុភាពប្រើប្រាស់ទៅលើ ថាមពលសូឡា និងអនុវត្តឱ្យបានពេញ លេញនូវការ ប្រើប្រាស់ថាមពលកកើតឡើងវិញ។
យោងតាមឯកសារស្ថានភាពស្តីពីថាមពលកកើតឡើងវិញនៅកម្ពុជា របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានបញ្ជាក់អំពីរបៀបនៃការផ្លាស់ប្ដូរទៅរកការប្រើប្រាស់ថាមពលសូឡា ដើម្បីរួមចំណែកជួយជំរុញវិស័យសេដ្ឋកិច្ច។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើថា ការអនុម័តនិងគាំទ្រពេញ លេញទៅលើការប្រើប្រាស់បន្ទះសូឡាលើដំបូលពីសំណាក់រាជរដ្ឋាភិបាល គឺជាការបោះជំហានយ៉ាងធំឆ្ពោះទៅរកការធ្វើទំនើបកម្មមូលដ្ឋានផលិតរបស់កម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវកេរ្តិ៍ឈ្មោះ ជាប្រទេសដែលមានបរិស្ថានបៃតង និងកាន់តែមានភាពប្រកួតប្រជែង ថែមទាំងអាចធ្វើសមាហរណកម្មខ្លួនបានល្អប្រសើរ នៅក្នុងសេដ្ឋកិច្ចតំបន់។
លោក បន្ថែមដូច្នេះថា« ប្រការនេះ នឹងជំរុញកម្ពុជាឱ្យក្លាយជាទិសដៅវិនិយោគ ដោយសារតែការវិនិយោគទៅលើថាមពល កកើតឡើងវិញ [RE] អាចទទួលបានការគាំទ្រជាគម្រោងវិនិយោគមានគុណវុឌ្ឍនៅក្នុងច្បាប់ស្តីពី ការវិនិយោគថ្មី និងទាក់ទាញក្រុមហ៊ុនផលិតដែលមានគោលដៅថាមពលស្អាតក្នុងការបំពេញ តាមគោលដៅរបស់ខ្លួនបាន»។
លោក Massimiliano Tropeano ជំនាញការផ្នែកចីរភាពរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាមើលឃើញថា ប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែជួបប្រទះបញ្ហាប្រឈម និងជម្រើសជាច្រើនដែលអាចនឹងកាត់ បន្ថយភាគរយនៃថាមពលកកើតឡើងវិញរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ គោលនយោបាយមានវឌ្ឍនភាព និងបើកចំហជាងមុនឆ្ពោះទៅរកការប្រើប្រាស់ថាមពលសូឡា និងថាមពលពន្លឺព្រះអាទិត្យ អាចជួយដោះស្រាយបញ្ហានានាបាន ដូចជា តម្រូវការថាមពលអគ្គិសនី កំពុងកើនឡើង ការផលិតថាមពលអគ្គិសនីមានតម្លៃទាបជាងមុន និងការពឹងផ្អែកទៅលើការនាំចូលថាមពលពីបរទេស ជាដើម។
លោកលើកឡើងទៀតថា «រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធ និងសំខាន់ៗនៅជុំវិញបញ្ហានេះហើយ យើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចាប់យកឱកាសនានា ដែលផ្ដល់ឱ្យដោយថាមពលកកើតឡើងវិញ ដែលបានកំណត់នៅក្នុងឯកសារនេះ»។
បើតាមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងអំពីទឡ្ហីករណ៍សម្រាប់ការអនុវត្តឱ្យបានពេញលេញនៃហេដ្ឋារចនាសម្ព័ន្ធ ថាមពលសូឡានៅក្នុងបរិវេណឧស្សាហកម្ម និងរោងចក្រនានា ព្រមទាំងបង្កើនការវិនិយោគនៅក្នុង វិស័យនេះ ដើម្បីជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងថៃបាន។
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត បន្ថែមពីលើការកាត់បន្ថយការបញ្ចេញកាបូន គឺជាសក្តានុពលក្នុងការបង្កើតវិស័យឧស្សាហកម្មថ្មីដែលធានាដល់អនាគតល្អប្រសើរនៅក្នុងថាមពលប្រកបដោយចីរភាព ដែលដឹកនាំដោយការអភិវឌ្ឍន៍បច្ចេកវិទ្យាសូឡា។ រដ្ឋាភិបាលក៏អាចសន្សំសំចៃទៅលើចំណាយប្រតិបត្តិការ និងចំណាយមូលធនពាក់ព័ន្ធនឹងថ្លៃ ចំណាយលើថាមពល តាមរយៈការជំរុញឱ្យមានទីផ្សារបន្ទះសូឡាលើដំបូលកាន់តែទូលំទូលាយ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?