សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ចង់ឱ្យកូនខ្មែរសិក្សាបច្ចេកទេសផលិតទឹកដោះគោ តាមគំរូអ៊ីស្រាអែល
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យកូនខ្មែរដែលកំពុងបម្រើការងារនៅក្នុងកសិដ្ឋានគិរីសួគ៌ទាំងអស់ត្រូវខិតខំរៀនសូត្រនូវចំណេះដឹង បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីវិធីសាស្ត្រផលិតទឹកដោះគោតាមបច្ចេកវិទ្យាទំនើបពីអ្នកជំនាញមកពីប្រទេសអីស្រាអែល ដើម្បីអាចផលិតដោយខ្លួនឯងបាន។

លោករដ្ឋលេខាធិការបានជំរុញបែបនេះក្នុងឱកាសដែលលោកនិងថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង បានចុះទស្សនកិច្ចស្វែងយល់ពីចង្វាក់ផលិតកម្មផលិត ផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់កសិដ្ឋាន ដែលបានជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជានាំមកនូវបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃផលិតផលនានាចេញពីទឹកដោះគោ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក ហេងសួរ បាន ស្នើឱ្យកសិដ្ឋានរក្សាវិធានអនាម័យ ដើម្បីធានាបាននូវគុណភាពផលិតផលនានារបស់កសិដ្ឋាន ជាពិសេសស្នើឱ្យបងប្អូនបុគ្គលិកទាំងអស់ត្រូវខិតខំធ្វើការ ស្វែងយល់អំពីបច្ចេកទេស និងជំនាញក្នុងការផលិត ដើម្បីខ្មែរយើងអាចធ្វើដោយខ្លួនឯងបាន។


ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ បានជំរុញដល់សមាគមមិត្តយើង ក៏ដូចជាកសិដ្ឋានគិរីសួគ៍ បន្តបង្កើតឱកាសការងារ អាជីវកម្ម មិត្តភាព សាមគ្គីភាព និងបន្តកសាងបណ្ដាញគាំទ្ររវាងអ្នកប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន អ្នកជំនាញបច្ចេកទេស អ្នកបម្រើផ្នែកសេវាកម្ម និងអ្នកប្រកបអាជីវកម្មផ្សេងៗទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋបន្ថែមទៀត។
បើតាមឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគីរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៍ គឺជាកសិដ្ឋានទឹកដោះគោទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ហិកតា ក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ