សេដ្ឋកិច្ច
វិស័យធានារ៉ាប់រងកំពុងដើរតួនាទីសំខាន់លើកកម្ពស់វិស័យសន្តិសុខសង្គមនិងវិស័យសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនារ៉ាប់រងកម្ពុជា បានអះអាងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយដែលបានដើរតួនាទីជាធាតុផ្សំដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសន្តិសុខសង្គម ក៏ដូចជាវិស័យសេដ្ឋកិច្ច។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានកំណើនជាមធ្យមប្រចាំឆ្នាំ ២៥%។ ជាក់ស្តែង ទោះបីជាមានវិបត្តិសកលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ទំហំនៃទីផ្សារធានារ៉ាប់រងក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយបុព្វលាភសរុបកើនឡើងដល់ប្រមាណ៣០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ហើយអត្រាកំណើនជាមធ្យមសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយគឺប្រហែល២០%។ជាពិសេស ទីផ្សារធានារ៉ាប់រងបានរក្សាកំណើនជាវិជ្ជមានរបស់ខ្លួនក្នុងកម្រិត ៨% ក្នុងឆ្នាំ២០២០និងប្រហែល១០% ក្នុងឆ្នាំ២០២១។
លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ វិស័យធានារ៉ាប់រងបានរួមចំណែកដល់សេដ្ឋកិច្ចក្នុងអត្រាជ្រៀតចូលនៃ១,១១% និងដង់ស៊ីតេធានារ៉ាប់រងប្រហែល ១៨,៧៥ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ នៅឆ្នាំ២០២១ ដែលបង្ហាញថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា នៅតែមានសក្ដានុពលបន្ថែមទៀតដើម្បីរីកចម្រើន។ លោកបានបន្ថែមទៀតថា ជាមួយនឹងសក្ដានុពលនៃការរីកចម្រើននេះ វិស័យធានារ៉ាប់រងក៏កំពុងឈានជើងចូលទៅក្នុងការវិនិយោគបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) ដើម្បីលក់ផលិតផលធានារ៉ាប់រងតាមអ៊ីនធឺណិត ដូចជាការលក់តាមរយៈកម្មវិធី គេហទំព័ររបស់ក្រុមហ៊ុន និងក្រុមហ៊ុនទូរគមនាគមន៍ជាអ្នកផ្តល់វេទិកា។
លោកបានបញ្ជាក់ថា« ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ យើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០សម្រាប់ការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងធនធានមនុស្សផងដែរ»។
លោកបានឱ្យដឹងទៀតថា ថ្មីៗនេះ និយតករធានារ៉ាប់រងកម្ពុជា (IRC) បានបង្កើត “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជាសម្រាប់វិស័យធានារ៉ាប់រង ២០២១-២០២៣០ ដើម្បីកំណត់ផែនទីបង្ហាញផ្លូវរួមជាមួយនឹងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់និយតករធានារ៉ាប់រងនៃប្រទេសកម្ពុជា៕ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់