Connect with us

សេដ្ឋកិច្ច

អ្នកជំនាញជំរុញបង្កើនការផលិត និងពង្រឹងគុណភាពផលិតផលក្នុងស្រុក ដើម្បីចំណេញសេដ្ឋកិច្ចជាតិ

បានផុស

នៅ

អនុប្រធានសភាពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តឱ្យពាណិជ្ជករ និងសហគ្រាសក្នុងស្រុកទាំងអស់ គួរតែបង្កើនការផលិតនៅក្នុងស្រុកដោយខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ កំឡុងពេលមានវិបត្តិសកល បណ្ដាល មកពីបញ្ហាកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការជំរុញបង្កើនការផលិតផលិតផលក្នុងស្រុក លោក បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សហគ្រាស និងពាណិជ្ជករទាំងអស់ គួរតែកាត់បន្ថយការនាំចូល ហើយងាកមកពង្រឹង និងបង្កើនការផលិតដោយខ្លួនឯងវិញ។ លោកបណ្ឌិត តាន់ មុនីវណ្ណ លើកទឹកចិត្តដល់ពាណិជ្ជករទាំងអស់ គួរតែរួមគ្នាជាប្រព័ន្ធ Eco System តែមួយ  ជាការជួយដល់ចង្វាក់ផលិតកម្មបំពេញគ្នាទៅវិញទៅមក ជៀសវៀងការធ្វើអាជីវកម្មលើមុខរបរតែមួយដូចគ្នា ប្រកួតប្រជែងគ្នាទៅវិញទៅមក ដែលមិនអាចជួយជម្រុញសេដ្ឋកិច្ចជាតិបាន។

លោកបណ្ឌិត តាន់ មុនីវណ្ណ បន្ថែមដូច្នេះថា« ការពង្រឹង និងបង្កើតការផលិតដោយខ្លួនឯង គឺធ្វើឱ្យរាជរដ្ឋាភិបាលបន្ធូរបន្ថយ ឬមិនយកពន្ធ មានការផ្តល់ហិរញ្ញប្បទានដែលមានការប្រាក់ទាប និងមានការលើកទឹកចិត្តជួយរកទីផ្សារ»។

លោក បណ្ឌិត តាន់ មុនីវណ្ណ ថ្លែងបែបនេះ នៅក្នុងពិធីបើកវេទិកាម្ចាស់អាជីវកម្មកម្ពុជាស្តីពី ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី  នាពេលថ្មីៗនេះ។ អនុប្រធានសភាពាណិជ្ជកម្ម មានប្រសាសន៍ថា នាបច្ចុប្បន្ន ការផ្គត់ផ្គង់ក្នុងស្រុក គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុកពីការនាំចូលពីប្រទេសដទៃទៅ​លើគ្រប់ផ្នែកទាំងអស់ ប្រហែល៨០ ទៅ៩០ ភាគរយទៅហើយ ទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ  និងគ្រឿងទេសជាដើម ដែលតម្រូវឱ្យមានការនាំចូល សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ ដោយនេះមិនមែនជាការប្រសើរឡើយ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច៕

អត្ថបទ៖ នាង រតនៈ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម