Connect with us

សេដ្ឋកិច្ច

ទីផ្សារក្រពើជាប់គាំងខណៈអ្នកចិញ្ចឹមបាត់បង់ចំណូលនិងត្រូវចំណាយលើចំណីក្រពើជាប្រចាំ

បានផុស

នៅ

អ្នកចិញ្ចឹមក្រពើកំពុងជាប់គាំងទីផ្សារ បានអំពាវនាវដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយ និងជួយទិញសាច់ក្រពើធ្វើជាអាហារ ដើម្បីឱ្យពួកគាត់បានចំណូលខ្លះ ទ្រទ្រង់ជីវភាព និងចំណាយលើចំណីក្រពើប្រចាំខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ចន្ថា ម្ចាស់កសិដ្ឋានក្រពើជាង ១៣០០ ក្បាលនៅស្រុកពួក ខេត្តសៀមរាប បានលើកឡើងពីបញ្ហាប្រាប់ “កម្ពុជាថ្មី” ថា ទីផ្សារក្រពើដែលនាំចេញ គឺមានតែទៅវៀតណាមប៉ុណ្ណោះ។ អស់រយៈពេលជាង ៣ ឆ្នាំ មកហើយ ដែលការនាំចេញក្រពើត្រូវបានគាំងរហូតមកដល់បច្ចុប្បន្ន។ លោកថ្លែងថា« ពីមុន ទីផ្សារក៏មាននាំចេញទៅថៃដែរ តែបច្ចុប្បន្នថៃបានបិទទាំងស្រុង មិនឱ្យមានការនាំចូលទៀតឡើយ ដើម្បីលើកស្ទួយផលិតផល ក្នុងស្រុករបស់ពួកគេ»។

ម្ចាស់កសិដ្ឋានរូបនេះ បានបន្តថា ឈ្មួញវៀតណាម ទិញកូនក្រពើ និងស្បែកក្រពើ ដើម្បីយកកែច្នៃ នាំចេញទៅលក់បន្ត លើទីផ្សារចិន និងប្រទេសផ្សេងទៀត។ នៅពេលវៀតណាមមានបញ្ហានោះក្រពើខ្មែរ ក៏ជាប់គាំងដូចគ្នា។

ជាមួយបទពិសោធន៍ជាង ២០ឆ្នាំនៃការចិញ្ចឹមក្រពើ ទើបតែរយៈពេល ៣ឆ្នាំចុងក្រោយមកនេះ ធ្វើឱ្យលោក គង់ ចន្ថា និងម្ចាស់កសិដ្ឋានជាច្រើនទៀត ខាតបង់យ៉ាងខ្លាំង ដោយត្រូវចំណាយទៅលើការចិញ្ចឹមអស់ថវិកាជាច្រើន តែបែរជាគ្មានចំណូលគ្មានទីផ្សារ។

«ពីមុនពេលមានទីផ្សារ ក្រពើមេមួយក្បាល តម្លៃដល់ ១២០០ដុល្លារ ឯកូនលក់បានខ្ទង់៧ទៅ ១៥ ដុល្លារ តែបច្ចុប្បន្ន ទីផ្សារកូនក្រពើចុះសល់ត្រឹម ២ពាន់រៀលប៉ុណ្ណោះ»។ នេះជាការបន្ថែមរបស់លោក គង់ ចន្ថា។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះ បានសម្រេចចិត្តលក់ក្រពើរបស់ខ្លួន ទៅឱ្យឈ្មួញ វៀតណាម ក្នុងតម្លៃទាបបំផុត ដើម្បីបានចំណូលមកវិញខ្លះ និងកាប់សាច់លក់ សម្រាប់ជាអាហារ ដោយមួយក្បាល លក់បានតម្លៃខ្ទង់ ៣៥ដុល្លារ ទៅ ៥០ដុល្លារ ទៅតាមទំហំក្រពើ។

លោក គង់ ចន្ថា  បានសង្កត់ធ្ងន់ថា  បើសិនជាទីផ្សារនៅតែធ្លាក់ថ្លៃ និងគ្មានដំណោះស្រាយណាមួយ នោះមិនថាតែរូបលោកឡើយ ម្ចាស់កសិដ្ឋានដទៃទៀត នឹងបោះបង់មុខរបរមួយនេះ។

ដូចគ្នានេះដែរ លោក ញ៉ែម បូរាណ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅនៅឃុំរលួស ស្រុកបាគង ខេត្តសៀមរាប បានប្រាប់កម្ពុជាថ្មី ថា បច្ចុប្បន្ន កូនក្រពើលក់បានមួយក្បាលតម្លៃ ២ពាន់រៀលប៉ុណ្ណោះ ខណៈពីមុនលក់បានចន្លោះពី ៧ដុល្លារ ទៅ ១៥ដុល្លារ និងកាលពីឆ្នាំ ២០១៥លក់បាន ៣០ដុល្លារ ក្នុងមួយក្បាល។ ចំណែក មេក្រពើលក់បានមួយក្បាលចន្លោះពី ៣០ដុល្លារទៅ ៤០ដុល្លារ ប៉ុន្តែក៏មិនសូវមានទីផ្សារនោះដែរ។ លោកបញ្ជាក់ថា មេក្រពើពូជ ទិញចូលពីក្រៅប្រទេសមានតម្លៃជាង ១ពាន់ដុល្លារ។

លោក បូរាណ អស់កម្លាំងចិត្តក្នុងការចិញ្ចឹម ដោយសារខ្វះទីផ្សារ និងចំណីឡើងថ្លៃ។ បើតាមលោក បូរាណ ក្នុងមួយឆ្នាំត្រូវចំណាយ ៥០ដុល្លារ សម្រាប់ក្រពើមួយក្បាល។ ពោលគឺ ក្នុងមួយខែត្រូវដាក់ចំណីឱ្យក្រពើស៊ីពីរដង ឬបួនដងតាមលទ្ធភាព។ ចំណីរបស់ក្រពើរួមមាន កំពិសសម្រាប់កូនក្រពើ និងត្រីសម្រាប់មេក្រពើ។

សៀមរាប​ជា​ខេត្ត​មួយ​ដែល​មានអ្នក​ចិញ្ចឹម​ក្រពើ​ច្រើនជាងគេ។ មន្រ្តីជលផល ធ្លាប់ប្រាប់សារព័ត៌មានថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅខេត្តសៀមរាបមានចំនួនជិត ៣០០ កន្លែង ក្នុង​នោះ​ មាន​សមាគម​អ្នក​ចិញ្ចឹម​ក្រពើ​ចំនួន​ពីរ។ អ្នកចិញ្ចឹមក្រពើធ្លាក់ទឹកចិត្ត រហូតអ្នកខ្លះ បានបោះបង់អាជីពមួយនេះ ដោយមិនស្តាយស្រណោះ ព្រោះតែគ្មានទីផ្សារជាប់ៗគ្នា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេលើកឡើងថា បើទីផ្សារក្រពើនៅតែបន្តធ្លាក់ចុះបែបនេះ នឹងអស់អ្នកចិញ្ចឹមក្រពើ៕

អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម