សេដ្ឋកិច្ច
គម្រោងជាង ១០០ ត្រូវបានអនុម័តលើទុនវិនិយោគជាង ៣ពាន់លានដុល្លារ ៨ខែមកនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោង មានទុនជាង៣០៤៣លានដុល្លារអាមេរិកបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៥៣៤៣កន្លែង នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១១២ ក្នុងនោះ នៅខែមករា បានអនុម័តច្រើនជាងគេ រហូតដល់ទៅចំនួន២៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥កន្លែង។
បន្ទាប់មកខែឧសភាឆ្នាំ២០២២នេះ មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៩៨,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។
ខែសីហាអនុម័តគម្រោងវិនិយោគចំនួន ១៧គម្រោងដែលមានទុនវិនិយោគចំនួន ២០៣,១លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១១៩៧នាក់។ខែមិថុនាអនុម័តគម្រោងវិនិយោគចំនួន ១៥គម្រោងដែលមានទុនវិនិយោគចំនួន ១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៧០នាក់។
ខែកម្ភៈ អនុម័តមានគម្រោងវិនិយោគចំនួន ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន៨៨,៦៤៥លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែង។
ខែមេសា មានគម្រោងវិនិយោគចំនួន ១២ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៧១,៧លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៨២៧៤កន្លែង។ខែកក្កដាអនុម័តគម្រោងវិនិយោគចំនួន៨គម្រោងដែលមានទុនវិនិយោគចំនួន១១៧,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន៧៩១៧នាក់និងខែមីនាឆ្នាំ២០២២មានគម្រោងវិនិយោគចំនួន៤ដែលមានទុនវិនិយោគប្រមាណ១៣,៦លានដុល្លារអាមេរិកដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ២៩៣០កន្លែង។
ក្នុងចំណោមក្រុមហ៊ុនចំនួន ១១២គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន៤រួមមាន អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក ។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក ។គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក៕ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត