សេដ្ឋកិច្ច
វិស័យខុនដូ មានទីផ្សារឡើងវិញ នៅត្រីមាសទី២
ភាពល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ច តាមរយៈអត្រាដ៏ខ្ពស់នៃចំនួនប្រជាពលរដ្ឋក្នុងស្រុកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កំណើននៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ (មិនមានការធ្វើចត្តាឡីស័ក) និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បានធ្វើឱ្យទីផ្សារអចលនទ្រព្យ រួមទាំងទីផ្សារខុនដូនៅកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញបណ្តើរៗហើយ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។

របាយការណ៍ដដែល បានឱ្យដឹងថា នៅរាជធានីភ្នំពេញក្នុងត្រីមាសទី២ ឆ្នាំ ២០២២ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៤ ប្រភេទតម្លៃមធ្យម(Mid-Range) និងប្រភេទតម្លៃសមរម្យ (Affordable) បានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ដែលគម្រោងទាំង ៤ នេះមានបន្ទប់ស្នាក់នៅសរុប ៣ ២០៤ យូនីត។ គិតត្រឹមចុងត្រីមាសទី ២ ឆ្នាំ ២០២២ ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញ បានកើនដល់ជាង ៣៦ ០០០ យូនីត។ ពោលគឺចំនួននេះកើនឡើង ៩,៥ ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២ ខណៈតម្លៃទិញ-លក់ និងជួលខុនដូ មានកំណើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះប្រមាណ ២ ឆ្នាំ ដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
សម្រាប់បន្ទប់ខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម ២ ៦៧១ ដុល្លារក្នុង ១ ម៉ែត្រការ៉េ កើនឡើង ១,៥ ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២, បន្ទប់ខុនដូតម្លៃមធ្យម (Mid-Range) មានតម្លៃមធ្យម ២ ០៩៦ ដុល្លារ កើន ២,៧ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ១ ៤១២ ដុល្លារកើនឡើង ០,៧ ភាគរយ។
រីឯតម្លៃជួលគឺខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម ១១ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់ ១ ខែ កើនឡើង ២,៣ ភាគរយ, ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃ ៩,៦ ដុល្លារ កើន ៣,៣ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) មានតម្លៃ ៧,៩ ដុល្លារ កើនឡើង ១,២ ភាគរយ។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសាងសង់សរុប ២ ០០០ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ ២ ៨៥៩ ៨៧៧ ម៉ែត្រការ៉េ និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារ។ ចំនួនអគារខ្ពស់ៗ ចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៤៧២ អគារ ចំណែកបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៤៨២ គម្រោង។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២នេះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត