សេដ្ឋកិច្ច
ហេតុផលតែមួយគត់ ដែលនឹងធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើង ចាប់ពីខែក្រោយទៅ (មានវីដេអូ)
អង្គការ OPEC និងបណ្តាប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីផងដែរ កាលពីថ្ងៃចន្ទទី០៤ខែកញ្ញា បានយល់ព្រមកាត់បន្ថយការផ្គត់ផ្គង់របស់ពួកគេដល់សេដ្ឋកិច្ចពិភពលោក ចំនួន ១០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយ នឹងចាប់ផ្តើមអនុវត្តពីខែតុលាទៅ ដែលនេះជាហេតុផលតែមួយគត់ដែលនឹងធ្វើឲ្យតម្លៃប្រេងមានការហក់ឡើង។
ក្រុមហ៊ុនផលិតប្រេង ជាពិសេសអារ៉ាប៊ីសាអូឌីត មិនបានអើពើនឹងការអំពាវនាវពីប្រធានាធិបតីអាមេរិកលោក Joe Biden ឲ្យបូមប្រេងបន្ថែម ដើម្បីបញ្ចុះតម្លៃប្រេងសាំងដែលឡើងថ្លៃនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីការធ្លាក់ចុះនៃតម្រូវការប្រេង ដែលមួយផ្នែក ដោយសារតែការរឹតបន្តឹងទាក់ទងនឹងកូវីដ បានធ្វើឲ្យតម្លៃធ្លាក់ចុះពីជាង១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីខែមិថុនា ទៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែល។

ស្របពេលជាមួយគ្នានោះ គំនិតផ្តួចផ្តើមចុងក្រោយបង្អស់របស់ក្រុមប្រទេស G7 ដើម្បីកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ី ក៏បានបន្ថែមជាក្តីព្រួយបារម្ភផងដែរ។
សន្ទស្សន៍តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានកើនឡើង ៣,៩% ដល់ ៩៦.៦៣ដុល្លារក្នុងមួយបារ៉ែល ខណៈម៉ាក West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង ៣.៦% ដល់៩០ដុល្លារក្នុងមួយបារ៉ែល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ប្រកាសមិនផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប រហូតដល់ទណ្ឌកម្មដកចេញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ