Connect with us

ព័ត៌មានជាតិ

ស្រូវ​សហគមន៍​កសិកម្ម​រំដួល​សាមគ្គី​មានជ័យ​ម្លូព្រៃពីរ ទទួលតម្លៃរហូត១៥៥០រៀល

បានផុស

នៅ

សហគមន៍​កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ នៅស្រុកឆែប ខេត្តព្រះវិហារ កំពុងមមាញឹក​លក់​ស្រូវម្លិះ​ក្រហម​ ឱ្យក្រុមហ៊ុន ខណៈតម្លៃបានប្រសើរជាងមុន បន្ទាប់ពីកសិករបានចុះ​កិច្ចសន្យា​រួចមក។
 
​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ បានឱ្យដឹងថា ​សហគមន៍​កសិកម្ម​រំដួល​សាមគ្គី​មានជ័យម្លូព្រៃពីរ បានច្រូតកាត់ និងលក់ស្រូវម្លិះក្រហម ​ជូនក្រុមហ៊ុន Signature of Asia ខណៈក្នុងឆ្នាំ ២០២០ នេះដែរ សហគមន៍ ក៏បានចុះកិច្ចសន្យាលក់ស្រូវ​សរីរាង្គ​ជូនក្រុមហ៊ុនចំនួន ០២ គឺក្រុមហ៊ុន Golden Rice និងក្រុមហ៊ុន Signature of Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២០​នេះ សហគមន៍​កសិកម្ម​រំដួល​សាមគ្គី​មានជ័យ​ម្លូព្រៃពីរ ស្ថិតនៅឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ មានសមាជិកចំនួន ១១១ គ្រួសារ បានចុះ​កិច្ចសន្យា​រួមគ្នាផលិតស្រូវលក់ជូនក្រុមហ៊ុន Signature of Asia ក្នុងបរិមាណប្រមាណ ៣៨៩ ០៥៣គីឡូ ក្នុង​នោះ​មាន​(១).ស្រូវផ្ការំដួលស្ងួត ៨២ ៥០​២​គីឡូ (២). ស្រូវ​ផ្កាម្លិះ​ក្រហម ស្ងួត ១៣៥ ៦៥០គីឡូ និង​(៣).ស្រូវសរ ស្ងួត ១៦៩ ៩០០គីឡូ។

សូមបញ្ចាក់ដែរថា ​តម្លៃ​ស្រូវ​ដែលក្រុមហ៊ុនផ្តល់ជូន​សហគមន៍​ រួមមាន៖ស្រូវផ្កាម្លិះក្រហម ស្ងួត លេខ១ មានតម្លៃ​១៥៥០រៀល​ក្នុង១គីឡូក្រាម ​និងស្រូវផ្កាម្លិះក្រហម ស្ងួត លេខ២ មានតម្លៃ១៤៧០រៀល ក្នុង​១គីឡូក្រាម ​៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៥ វិនាទី មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៣៦ វិនាទី មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៤ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម