សេដ្ឋកិច្ច
ចិនអនុម័តឱ្យចម្ការមៀនកម្ពុជាចំនួន ៧៤ និងរោងចក្រ ៨ នាំផ្លែមៀនស្រស់ទៅទីផ្សារចិន
អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២នេះ បានសម្រេចអនុម័តទទួលស្គាល់ ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ការសម្រេចអនុម័តទទួលស្គាល់ពីភាគីចិនកើតមានឡើង បន្ទាប់ពីកម្ពុជាបានស្នើទៅ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារនាំចេញផ្លែមៀនរយៈពេល ជាង ៣ ឆ្នាំកន្លងមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលកើតពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងក៏អំពាវនាវឱ្យសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនឱ្យទទួលបានជោគជ័យ នាពេលខាងមុខដ៏ខ្លីនេះ។
សូមរំឭកថា ក្រសួងកសិកម្មបានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនតាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់