Connect with us

សេដ្ឋកិច្ច

ក្រុងភ្នំពេញ និងហូជីមិញ ជំរុញកំណើន​វិនិយោគពាណិជ្ជកម្មលើវិស័យមួយចំនួន

បានផុស

នៅ

កំណើនវិនិយោគរវាកម្ពុជា និងវៀតណាម នឹងកើនឡើងមួយកម្រិតទៀត ក្រោយពីអភិបាលរាជធានីភ្នំពេញ និងមន្រ្តីជាន់ខ្ពស់ក្រុងហូជីមិញ បានជួបជជែកគ្នា និងមានស្មារតីក្នុងការពង្រឹងកិច្ចប្រតិបត្តិ រវាងគ្នានិងគ្នា ជាពិសេសលើវិស័យពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការ ទៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបានចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ទីផ្សារណាត់ទេសចរណ៍​អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញ ។

នៅក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានជួបលោក PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមីញផងដែរ។ នាជំនួបនេះ លោក PHAN VANMAI បានបង្ហាញភាពស្និទ្ធស្នាល និងស្វាគមន៍ចំពោះ លោកឃួង ស្រេង និងគណៈប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមិញ ចំពេលនៃការបើក​សម្ពោធពិព័រណ៍ផ្សារណាត់ទេសចរណ៍អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

លោក PHAN VAN MAI ក៏បានជំរុញឱ្យមានការវិនិយោគវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៍,សុខាភិបាល និងអប់រំ បន្ថែមទៀតរវាងប្រទេសទាំងពីរ។ 

លោក ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់លោក PHAN VAN MAI ទៅលើការផ្តល់ឱកាស​ដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគឱ្យកាន់តែទូលំទូលាយ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានគាំទ្រ ចំពោះការលើកឡើងរបស់លោក PHAN VAN MAI លើការពង្រឹងគុណ​ភាពសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យជោរីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង ដើម្បីកាត់បន្ថយការចំណាយក្នុងការទៅ​ព្យាបាលនៅក្រៅប្រទេស។ ភាគីវៀតណាម បានលើកឡើងពីគោលបំណងបញ្ជូនក្រុមគ្រូពេទ្យជំនាញមកជួយ​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យជោរី ឬទទួលយកក្រុមគ្រូពេទ្យកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាមផងដែរ។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹក ប្រាក់ប្រមាណជាង ៣,៧៦ពាន់លានដុល្លារ ដែលទំហំនេះ មានការកើនឡើង ២២.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៥ នាទីutes មុន

សាស្រ្តាចារ្យជប៉ុន៖ វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម