Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានីដាក់​ចេញ​យុទ្ធសាស្រ្ត​បន្ថែម​​ ដើម្បី​​បញ្ចៀសការ​ជន់លិច​ក្នុង​ក្រុង​

បានផុស

នៅ

ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​កុំអោយ​លិចលង់​ភូមិដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ ឃួ​ង ស្រេង ជា​អភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​នៅក្នុង​ឆ្នាំ​២០២០​នេះ បាន​កសាង​នៅ​បណ្តាញ​លូ​ថ្មី​ធំៗ ការជីក​ស្តារ​ប្រឡាយ​អោយបាន​ជ្រៅ​និង​ធំ​ជាង​មុន ជាមួយនឹង​ការកសាង​អភិវឌ្ឍន៍​ស្ថានីយ​បូ​ប​ទឹក​អោយ មាន​កម្លាំង​ខ្លាំងក្លា​ជាង​មុន ហើយ​ជា​ទិសដៅ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ មាន​គម្រោង​ស្តារ​ប្រឡាយ​១២​ខ្សែ​បន្ថែមទៀត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​អោយដឹងថា នៅ​ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​មួយគ្រឿង​ទំហំ​១​ម៉ែត្រ​កន្លះ​១​គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួមទាំង​ការស្តារ​ប្រឡាយទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ពន្លឿន​ការបូមទឹក​ឱ្យបាន​លឿន បញ្ចៀស​នូវ​ការលិច លង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ា​ល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទទួល​គោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយផ្នែក​ទៀត​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ដោយ​ការងារ​នេះ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​ចាប់ពី​ដើមរដូវ​ប្រាំង​ឆ្នាំ​២០២១ នេះ​តទៅ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជីក​ស្តារ​ប្រឡាយ​អូរ​ខ្សាច់​ ដែលមាន​ប្រវែង​១៨​គីឡូម៉ែត្រ ចេញពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល​ខេត្តកណ្ដាល ឆ្លង​មក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោរ ខណ្ឌ​កំបូល ហើយ​បន្ត​ហូរ​ចូលទៅក្នុង​បឹង​ត​ម៉ោ​ក ដើម្បី​រំដោះ​ទឹក​កុំអោយ​លិចលង់​នៅ​ផ្លូវជាតិ​លេខ​៤​និង​នៅមុខ​ព្រលានយន្តហោះ​ភ្នំពេញ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សាងសង់​ពង្រីក​ស្ថានីយ​បូមទឹក​ទួល​សំពៅ ដែល​សមត្ថភាព​បូមទឹក​បន្ថែមចំនួន​១២​ម៉ែត្រគូប​ក្នុង​មួយ​នាទី ដែល​បំពង់​ម៉ូ​ទ័​រ​ថ្មី​ចំនួន៤​គ្រឿង​ទំហំ​១​ម៉ែត្រ ។​ ស្ថានីយ​ថ្មី​នេះ​និង​មាន​សមត្ថភាព​បូមទឹក​សរុប​ចំនួន១៧ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌ​សែន​សុខ​ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​និង​ខណ្ឌ​កំបូល​។ ការពង្រីក​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ​អោយ​ធំ​ជាង​មុន ពង្រីក​កុំឱ្យ​មាន​រន្ធ​នាគ ការលើកកម្ពស់​ទំនប់​សណ្ត​ស្ទឹង​ឱ្យ​ខ្ពស់ជាង​មុន ។​

​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០​កន្លងមកនេះ ក្រុមការងារ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោយពី​មានការ​ណែនាំ​ពី​លោក ​ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិ បាល​រាំជធានីភ្នំពេញ អង្គភាព​លូទឹក​បូមទឹក បានធ្វើការ​ស្ដារលូ​ចំនួន​២០​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បើកមុខ​ទឹក​រំដោះ​ទឹកភ្លៀង​ឲ្យ​បានល្អ​ប្រសើរ ជៀសវាង​នូវ​ការលិចលង់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៨ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ខណ្ឌ​ចំនួន​៥​នៅ​កណ្ដាល​ក្រុង​និង​ខណ្ឌ​៣​ទៀត​នៅ​ជាយក្រុង គឺ​ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌមានជ័យ​។​ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​គ្រឿងចក្រ​ជាច្រើន​គ្រឿង ស្តារ​ប្រឡាយ​អោយបាន​ជ្រៅ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤​ត្រង់​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ។​ការជីក​កាយ​ប្រឡាយ​អម​វិថី​ឈ្នះៗ​ចំនួន​៣៧​ទីតាំង នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំពូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ទំលាក់​ទៅ​បឹង​ត​ម៉ោ​ក​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ក្រោយពី​មានការ​ស្ថាបនា ការដាក់​បណ្ដាញ​ធំៗ ទំហំ១​ម៉ែត្រ​; ១​ម៉ែត្រ​កន្លះ​; ២​ម៉ែត្រ​; ២​ម៉ែត្រ​កន្លះ នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួនការ​ស្ដារលូ ប្រ​ឡាយ​ រាប់ម៉ឺន​គីឡូម៉ែត្រ​និង​ការស្ថាបនា​ស្ថានីយ៍​បូមទឹក ជាមួយនឹង​ការបន្ថែម​នូវ​ម៉ាស៊ីនបូមទឹក​នៅតាម​បណ្ដា​ស្ថានីយ៍​សំខាន់ៗ​មួយចំនួន​នោះ គឺ​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​លែងមាន​ការលិចលង់​ទៀត ។ ក្រៅពីនេះ​អង្គការ​ចៃ​កា​ជប៉ុន​ក៏​បាននិងកំពុង​អនុវត្ត​នៅ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា សម្រាប់​រាជធានី​ភ្នំ​ពេ​មកដល់ពេលនេះ​យើង​មាន​ស្ថានីយ​បូមទឹក​ចំនួន​១៤​កន្លែង​ហើយ ក្នុងនោះ​រួមមាន​៖ ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថានីយ៍​បូមទឹក​បឹងទំពុន ស្ថានីយ៍​បូមទឹក​លូ​ប្រាំ ស្ថា​នី​យ៍​បូមទឹក​បុរី១០០​ខ្នង ស្ថានីយ៍​បូមទឹក​ទូល​សំពៅ ស្ថានីយ​បូមទឹក​កប់​ស្រូវ ស្ថានីយ៍​បូមទឹក​ស្វាយ​ប៉ាក ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១ ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ និង​ស្ថានី​យ៍​៤​កន្លែង​ទៀត​នៅមុខ​រាជវាំង​និង​ព្រះ​គ​ន្ល​ង់​។​

​ជា​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​លើក​គំរោង​ស្តារ​ប្រ​ឡា​ចំ​នួន​១២​ខ្សែ​ក្នុងចំណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារឡើងវិញ​៕

អត្ថបទ​ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម