Connect with us

សេដ្ឋកិច្ច

ប្រទេសអាស៊ីខាងត្បូងចំនួន ៣ កំពុងជំពាក់បំណុល ចិន វ័ណ្ឌ ក

បានផុស

នៅ

ប្រទេសអាស៊ីខាងត្បូងចំនួន ៣ ដូចជា ស្រីលង្កា ប៉ាគីស្ថាន និងម៉ាល់ឌីវ កំពុងជំពាក់បំណុលចិនវ័ណ្ឌ ក ដោយនៅក្នុងនោះប្រទេសប៉ាគីស្ថានជាប់ចំនួន ៧៧.៣ ពាន់លានដុល្លារអាមេរិក ខណៈម៉ាល់ឌីវមានចំនួនដល់ទៅ ៣១ ភាគរយនៃប្រាក់ចំណូលជាតិសរុប (GNI) របស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ទស្សនាវដ្ដី Forbes បាននិយាយថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ បំណុលសរុបរបស់ម៉ាល់ឌីវដែលជំពាក់ចិនមាន ៥.៥៥ ពាន់លានដុល្លារ ហើយបានកើនឡើងដល់ ៦.៣៩ ពាន់លានដុល្លារនៅចុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុម៉ាល់ឌីវបានឲ្យដឹងថា បំណុលនេះបានបង្កើនដល់ ១១៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈគម្រោង​ក្នុង​ប្រទេស​ម៉ាល់ឌីវ​ដែល​ទទួល​បាន​ថវិកា​កម្ចី​ពី​ប្រទេស​ចិន​រួម​មាន​ការ​សាងសង់​ស្ពាន Sinamale និង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ ។

ចំណែកស្រីលង្កាជាប់បំណុលចិនចំនួន ៦.៨ ពាន់លានដុល្លារ ហើយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ ស្រីលង្កាគឺជាប្រទេសដំបូងគេក្នុងរយៈពេល ២ ទសវត្សរ៍ដែលបានលុបចោលបំណុលអធិបតេយ្យភាពរបស់ខ្លួន ។ បំណុលរបស់ចិនចំពោះស្រីលង្កាគឺជាបំណុលខ្ពស់បំផុតទី ៥ នៅចុងឆ្នាំ ២០២០ ហើយមានចំនួន ៩ ភាគរយនៃ GNI របស់ប្រទេស ។

ប្រទេសចិនបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេល ២ ទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រដល់គម្រោងទាំងសាធារណៈ និងឯកជន ជាពិសេសគឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

គំនិតផ្តួចផ្តើមនេះគឺជាគោលនយោបាយការបរទេសដ៏លេចធ្លោរបស់ប្រធានាធិបតី Xi Jinping ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៣ ដើម្បីបណ្តាក់ទុននៅក្នុងប្រទេស និងអង្គការអន្តរជាតិជិត ៧០ ដោយបានជំរុញប្រទេសចិនឲ្យមានភាពលេចធ្លោជាសកលនៅក្នុងហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ លោក ស៊ី ជីនពីង រៀបចំខ្លួនចាកចេញពីប្រទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម