Connect with us

សេដ្ឋកិច្ច

វិបត្តិសេដ្ឋកិច្ចនៅ អឺរ៉ុប អាចជាសញ្ញាវិជ្ជមានសម្រាប់ អាមេរិក

បានផុស

នៅ

កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចទទួលបានអត្ថប្រយោជន៍ពីវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបដែលកើតឡើង ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីមកកាន់ប្លុកមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានឲ្យកាសែត Washington Post ថា ទោះយ៉ាងណា ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចអឺរ៉ុបលើសហរដ្ឋអាមេរិកទំនងជាមាន “តិចតួច និងអាចគ្រប់គ្រងបាន” ដោយសារតែពាណិជ្ជកម្មជាមួយអឺរ៉ុបមានចំនួនតិចជាង ១ ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ។

ទោះជាយ៉ាងណាក៏ដោយ វិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប អាចជួយសហរដ្ឋអាមេរិកកាត់បន្ថយអតិផរណា ក៏ដូចជាបញ្ចៀសការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន និងជួយសង្រ្គោះការងាររបស់ប្រជាជនអាមេរិករាប់លាននាក់ផងដែរ ។

នៅឆ្នាំ ២០២១ សហរដ្ឋអាមេរិកបាននាំចេញទំនិញជាង ២៧០ ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប ដែលស្មើនឹង ១៥ ភាគរយនៃការនាំចេញទាំងអស់ ។ ផលិតផលតាមអាកាស ប្រេងឥន្ធនៈ រ៉ែ និងគ្រឿងម៉ាស៊ីន គឺជាចំណែកខ្ពស់បំផុតនៃការទិញទាំងនោះ ។

វិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបទំនងជានឹងបណ្តាលឲ្យមានការថយចុះនៃតម្រូវការពីទូទាំងប្លុក និងការនាំចេញតិចជាងមុន ។ នោះ​គឺ​ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​ការ​ចំណាយ​ក្នុង​ចំណោម​អ្នក​ទិញ​ទំនិញ​នៅ​អឺរ៉ុប ជាពិសេសគឺ​ការ​ធ្លាក់​ចុះ​ប្រាក់​អឺរ៉ូ ដែលវាអាចជួយបន្ធូរបន្ថយសម្ពាធតម្លៃនៅអាមេរិក ។

កាសែតនេះបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានផលិតឧស្ម័នធម្មជាតិគ្រប់គ្រាន់ ហើយនឹងមិនរងផលប៉ះពាល់ច្រើនពីការកាត់បន្ថយការនាំចេញឧស្ម័នរបស់រុស្ស៊ីនោះទេ បើទោះជាការបិទទាំងស្រុងនៃការនាំចេញប្រេងរបស់រុស្ស៊ីនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរក៏ដោយ ។

ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 បានបញ្ជាក់កាលពីថ្ងៃទី ២ ខែកញ្ញាពីបំណងរបស់ពួកគេក្នុងការដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ ដោយសារតែប្រតិបត្តិការពិសេសរបស់ខ្លួននៅអ៊ុយក្រែន ។

ការកំណត់តម្លៃនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូសម្រាប់ប្រេងឆៅ និងនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រាប់ផលិតផលចម្រាញ់មកពីប្រទេសរុស្ស៊ី ។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានសន្យាបញ្ឈប់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់រដ្ឋនានារហូតដល់មានការដកទណ្ឌកម្មចេញ ។

ចំណែកប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបអាចនឹងដាក់កម្រិតលើតម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី បើទោះជាកាលពីពេល​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​កំណត់​តម្លៃ​ឧស្ម័ន​ ប៉ុន្តែ​មិន​បាន​សម្រេចគោលការណ៍នេះក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ហុងគ្រី ថា ពេលនេះសហភាព អឺរ៉ុប អស់ថាមពលប្រើប្រាស់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម