Connect with us

សេដ្ឋកិច្ច

សម្តេចតេជោ ប្រកាសអភិវឌ្ឍ​តំបន់«រុនតាឯក» ឱ្យក្លាយជាកូនក្រុងមួយ​របស់ខេត្តសៀមរាប

បានផុស

នៅ

តំបន់រុនតាឯក នឹងប្រែក្លាយទៅជាតំបន់ធម្មជាតិ ដោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ផ្សារ សាលារៀន មន្ទីរពេទ្យ និងតភ្ជាប់បណ្តាញអគ្គិសនី បង្កើនប្រព័ន្ធអ៊ីធើណេត ជាដើម។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់​រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានណែនាំដល់​រដ្ឋមន្រ្តីស្ថាប័នពាក់ព័ន្ធពន្លឿនការសាសង់ហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងតំបន់រុនតាឯកនេះ ដើម្បីសម្រួលដល់​ប្រជាពលរដ្ឋ ដែលទើបតែផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងភូមិថ្មីនេះ។

សម្តេចមានប្រសាសន៍ដូច្នេះថា« ឥឡូវសូមឱ្យទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីឱ្យតភ្លើងចូលមកក្នុងតំបន់រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធទឹក ផ្លូវកំពុងធ្វើហើយ យើងមានសាលាបឋម នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ»។

សម្តេចក៏ជំរុញឱ្យពន្លឿនសាងសង់មណ្ឌលសុខភាពបីខ្នង ដែលមានមួយខ្នងសម្រាប់ពិនិត្យជំងឺទូទៅ មួយខ្នងជា​អគារសម្ភព និងមួយខ្នងទៀតជាអគារស្នាក់នៅ ២០បន្ទប់។ ចំណែកគម្រោងផ្សារ មាន៨ខ្នង ដែលសម្តេចបានហៅថា ផ្សាររុនតាឯក សម្រាប់ពលរដ្ឋរស់នៅតំបន់នេះ អាចលក់ដូរទំនិញផ្សេងៗ ដូចជា ម្ហូបអាហារ កាហ្វេ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ កាន់តែច្រើននាថ្ងៃខាងមុខ។

ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។ ស្ថានភាពភូមិ​សាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ដោយសារនៅជុំវិញទីនោះ ជាកន្លែងដែលអាច​រកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបានដូចជា នៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍​ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតា​យ៉ែកស្រុកសូទ្រនិគម ។ ចំណែកនៅប៉ែកខាងជើងមិនឆ្ងាយ ប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែនហើយនៅជុំវិញតំបន់រុនតាឯក​ទាំងមូល​គឺសុទ្ធតែជាតំបន់បៃតងតំបន់កសិកម្មដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វ គឺមានភាពងាយស្រួល​ចំណែកឯអ្នកចង់ប្រកបរបររកស៊ី ក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បម្រើសេវាកម្មទេសចរណ៍ ក៏មានសក្តានុពលយ៉ាងច្រើនលើ មុខរបរ Home stay ដែរ ។

ទន្ទឹមនឹងនេះ វិស័យឯកជនជាច្រើនកំពុងតែសម្លឹងឃើញពីសក្តានុពលនៅតំបន់រុនតាឯកនេះ។ ជាក់ស្តែងគម្រោងអភិវឌ្ឍលំនៅឋានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានគម្រោងទីនោះផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិរុនតាឯក និងប្រែក្លាយឱ្យទៅជាទីក្រុងរណបថ្មី របស់ខេត្តសៀមរាប ដែលជាតំបន់អភិវឌ្ឍខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ Peugeot  នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ការវាយប្រហារសមុទ្រក្រហម
សេដ្ឋកិច្ច១៤ នាទីutes មុន

ជម្លោះជាថ្មីនៅសមុទ្រក្រហម អាច​បន្តបង្កើនតម្លៃដឹកជញ្ជូនសកល

ព័ត៌មានជាតិ១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី ឡាំ ជា ជួបពលរដ្ឋខ្មែរមកពីអូស្ត្រាលី និងណូវែលហ្សេឡង់ ដើម្បីបង្ហាញពីកិច្ចការព្រំដែន

ព័ត៌មានជាតិ៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម