Connect with us

សេដ្ឋកិច្ច

សមាគមមៀនប៉ៃលិន ​រំពឹងការនាំចេញផ្លែមៀនស្រស់ទៅចិន ​ជួយដោះស្រាយ​បញ្ហាកកស្ទះមៀន​របស់កសិករឆ្នាំនេះ​

បានផុស

នៅ

បន្ទាប់ពីភាគីចិន​បានអនុម័ត​ទទួលស្គាល់ និងចុះបញ្ជីចម្ការមៀនកម្ពុជា​ចំនួន ៧៤ និងរោងចក្រ​វេចខ្ចប់​ចំនួន ៨​ កាលពីពេលថ្មីៗ ​កសិករដាំមៀនប៉ៃលិន​ រំពឹងថានឹងអាចជួយ​ដោះស្រាយ​បញ្ហាក​ក​ស្ទះទីផ្សារមៀន​នៅកម្ពុជាបានមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធ ១៤ កញ្ញានេះថា ប្រសិន​បើការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនដំណើរការនោះគឺអាចជួយដោះស្រាយបញ្ហាកកស្ទះផ្លែមៀនប៉ៃលិនបានមួយកម្រិត​បន្ថែមទៀតដោយ​សារ​ទីផ្សារផលិតមៀនក្នុងស្រុកមានភាពចង្អៀតនាពេលបច្ចុប្បន្ន។​​

លោក សួន ជុំ ប្រាប់ថា ​រូបលោកក៏កំពុងរង់ចាំមើលដំណើរការនាំចេញ​ផ្លែមៀននៅពេល​ដ៍ខ្លីខាង​មុខ​នេះដែរ ខណៈស្ថានភាពភាគរយ​នៃធ្វើចម្កាមៀនរបស់​កសិករឆ្នាំនេះនៅតែមាន​ភាពល្អប្រសើរ​។

ចំពោះតម្លៃមៀននៅឆ្នាំនេះ លោក បានឱ្យដឹងថា ​តម្លៃ ៣ ៦០០ រៀល ក្នុង១គីឡូ ដែលជាតម្លៃដើមរដូវ រហូតដល់ ៤ ០០០ រៀល ដែលលោក សួន ជុំ បញ្ជាក់ថា ជាតម្លៃដែលអាចទទួលយកបានបើទោះបីមិនទទួលបានផលចំណេញច្រើនដោយសារការឡើងថ្លៃជីក៏ដោយ។ ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី ៣ បន្ទាប់ពីផ្លែចេកស្រស់ និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះ​សរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន​១២,៤៤៧​តោន​/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ​១៣១៤៩៨តោន។

ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនច្រើនជាងគេក្នុងនោះ ខេត្តបាត់ដំបងមានផ្ទៃដី ៦ ៦៣៥ ហិកតា ខណៈខេត្តប៉ៃលិន ៣ ៣៦០ ហិកតា។ នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម