ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញឱ្យវិស័យឯកជនដាក់ទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឱ្យវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោះទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយប្រេងឥន្ធនៈឱ្យបានច្រើន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍នៅក្នុងពិធី ដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យដៃគូអភិវឌ្ឍផ្ដល់ជំនួយ និងផ្ដល់ប្រាក់កម្ចី ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី។ ហើយក៏អំពាវនាវដល់ផ្នែកឯកជនឱ្យវិនិយោគលើការតម្លើងស្ថានីយបញ្ចូលថាមពលអគ្គិសនី ខណៈរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវឲ្យផ្នែកឯកជនចូលរួមវិនិយោគលើវិស័យបញ្ចូលថាមពល។
ក្រៅពីរថយន្តដើរដោយថាមពលអគ្គិសនីរដ្ឋាភិបាលក៏ជំរុញឱ្យយានយន្តផ្សេងទៀតដូចជាម៉ូតូក៏ត្រូវប្រើថាមពលអគ្គិសនីផងដែរ ខណៈដែល UNDP បានផ្ដល់ម៉ូតូអគ្គិសនីចំនួន ៣០ គ្រឿងមកឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ហើយរាជរដ្ឋាភិបាលក៏ត្រៀមទិញ ៥០ គ្រឿងបន្ថែមទៀតដើម្បីប្រើនៅក្រសួងសារធារណការ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបញ្ជាក់ថា ស្ថានីយញ្ចូលថាមពលអគ្គិសនី បច្ចុប្បន្ននៅតិចតូចនៅឡើយ ខណៈរថយន្តដើរដោយថាមពលអគ្គិសនីកំពុងមានការកើនឡើងច្រើន ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ក្រសួងសារធារណការបានចុះបញ្ជីយានយន្តអគ្គិសនីចំនួន ៣០៥ គ្រឿង មានការកើនឡើងជាង ១ ៨០០ ភាគរយ បើប្រៀបធៀបឆ្នាំ ២០២១ មានតែ ១៦ គ្រឿង។
ការប្រើប្រាស់រថយន្តអគ្គិសនី ផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា អត្រាពន្ធនាំចូលប្រមាណត្រឹមតែ ៦០ ភាគរយ ប្រៀប ធៀបជាមួយរថយន្តថាមពលឥន្ធនៈ គឺធូរថ្លៃច្រើន និងចំណាយតិច ព្រមទាំងចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា