Connect with us

ព័ត៌មានជាតិ

​​អ្នកសេដ្ឋកិច្ច ៖ ការចាយវាយរបស់ពលរដ្ឋ​ក្នុងរដូវកាលភ្ជុំបិណ្ឌ​ជួយឱ្យចរន្តសេដ្ឋកិច្ច​កាន់តែរស់រវើក

បានផុស

នៅ

​​ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់របស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ សាច់ញាតិ យ៉ាងសប្បាយរីករាយ។ រយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋតែងតែ​ចំណាយថវិកា ដើម្បីជូនឪពុកម្តាយ សាច់ញាតិ បងប្អូន និងទិញសម្ភារៈ រៀបចំម្ហូបអាហារតិចឬច្រើន​ទៅតាមលទ្ធភាពរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការចំណាយរបស់ពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌម្នាក់បន្តិចៗ នៅទូទាំងប្រទេស គឺជាចរន្តសេដ្ឋកិច្ចមួយដ៏ធំផងដែរ។លោក បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បានលើក​ឡើងថា ការចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ គឺជាចរន្តសេដ្ឋកិច្ច ហើយថវិកាដែល​បងប្អូនចំណាយ​ទិញរបស់របរសម្ភារៈ ចំណីអាហារទាំងអស់នេះ គឺបានចាក់ចូលក្នុងទីផ្សារតាមរយៈអាជីវករ ពោលគឺមានចរន្តរសេដ្ឋកិច្ចល្អ ដោយមិនបានហូរចេញទៅក្រៅនោះទេ គឺលុយទាំងនេះបានវិលចុះឡើងនៅក្នុងស្រុក។

លោក បណ្ឌិត ហុង វណ្ណៈ បានបន្តដូច្នេះ« ខ្ញុំមើលឃើញថា ការចំណាយនេះ ធ្វើឱ្យមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ស្របពេលដែលពលរដ្ឋមានប្រាក់ចំណូល និងការងារធ្វើគ្រប់គ្នា ការចំណាយផ្សេងៗរបស់ពួកគាត់ ជួយជំរុញឱ្យ​សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន»។

ចំពោះពលរដ្ឋដែលមានប្រាក់ចំណូលតិចតួច គេគិតថា ការចំណាយរបស់ពួកគាត់ គឺមានការខ្ជះខ្ជាយ។ ប៉ុន្តែបើគិត​ក្នុងទិដ្ឋភាពសេដ្ឋកិច្ច គឺមិនមែនជាការខ្ជះខ្ជាយទេ ដោយសារនេះគឺជាប្រពៃណី ហើយការចំណាយនេះ បើទោះជាតិច ឬច្រើនក្តី គឺសុទ្ធតែរួមចំណែក្នុងចរន្តសេដ្ឋកិច្ចសង្គមទាំងអស់។​ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។

លោកថា នៅប្រទេសរីកចម្រើនខ្លាំងដូចជា អាមេរិក សិង្ហបុរី និងអឺរ៉ុបជាដើម ពលរដ្ឋគេតែងតែចំណាយច្រើន នៅពេលមានពិធីបុណ្យប្រពៃណីផ្សេងៗ ដោយសារតែពួកគេរកចំណូលបានខ្ពស់ ហើយការចំណាយទាំងនេះ បានជួយចរន្តសេដ្ឋកិច្ចសង្គមប្រទេសគេរីកចម្រើនកាន់តែខ្លាំង រដ្ឋាភិបាលក៏សប្បាយចិត្ត។

អ្នកសេដ្ឋកិច្ចរូបនេះ បានប៉ាន់ស្មានថា ចំពោះពលរដ្ឋខ្មែរ ការចំណាយក្នុងរដូវកាលភ្ជុំបិណ្ឌនេះ យ៉ាងតិចក៏ ២០ម៉ឺនរៀល ដែរ។ តែយ៉ាងណា លោកថា ការចំណាយនេះ គឺមិនទៀងទាត់ ដោយសារអ្នកមានធនធានច្រើនចំណាយច្រើន និងអ្នកមានធនធានតិច ក៏ចំណាយតិចតាមនោះដែរ។ អ្នកខ្លះចំណាយក្នុង១វេនកាន់បិណ្ឌរហូតដល់ ៨០ម៉ឺនរៀល ក៏មាន។ ក្នុងន័យនេះ ទោះជាពលរដ្ឋចំណាយតិច ឬច្រើន គឺបានធ្វើឱ្យចរន្តសេដ្ឋកិច្ចរស់រវើកដូចគ្នា។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហុង វណ្ណៈ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និងខែតុលា ពោលគឺមានរយៈពេល ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវបានឈប់​សម្រាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។ នៅឆ្នាំ ២០២២នេះ​ ពិធីកាន់បិណ្ឌចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៣ ខែកញ្ញា។ ចំណែកភ្ជុំបិណ្ឌធំរយៈពេល៣ថ្ងៃ គឺត្រូវនឹងថ្ងៃទី ២៤-២៦ ខែ កញ្ញា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបញ្ចុះបឋមសិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះ​ឈីប​ជំនាន់ក្រោយ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក​​ច្រាន​ចោល​ផែនការ​កសាង​​តំបន់​ហ្គាហ្សា​ដឹកនាំ​ដោយ​អេហ្ស៊ីប ព្រោះ​ខុស​ពីគំនិតត្រាំចង់បាន​​​

ឃាតក
សន្តិសុខសង្គម១៧ នាទីutes មុន

ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារ​អីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

សន្តិសុខសង្គម៣៤ នាទីutes មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម