Connect with us

សេដ្ឋកិច្ច

រំហូរទុនវិនិយោគក្នុងតំបន់អាស៊ានកើនឡើងវិញប្រមាណ ១៧៤ពាន់លានដុល្លារ

បានផុស

នៅ

អាស៊ានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងភូមិសាស្រ្តនយោបាយ និងការប៉ុនប៉ងញែកសេដ្ឋកិច្ចពិភពលោកជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុជាដើម។ ប៉ុន្តែទោះជាមានឧបសគ្គជាច្រើនបែបនេះយ៉ាងណា ក៏សេដ្ឋកិច្ចអាស៊ានមានការកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងរំហូរទុនវិនិយោគក្នុងតំបន់អាស៊ាននៅឆ្នាំ ២០២១ ដល់ប្រមាណ ១៧៤ពាន់លានដុល្លារ ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលជំងឺកូវីដ។ នេះបើតាមរបាយការណ៍ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយ​សន្និសិទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាលដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ច​អាស៊ាន​នៅក្រោយវិបត្តិកូវីដ-១៩ មានភាពលេចធ្លោជាងគេ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានតំណាងកម្ពុជា បានលើកឡើងថា រដ្ឋមន្រ្តីវិនិយោគនៃបណ្តាប្រទេសអាស៊ានបានសាទរ ចំពោះរបាយការណ៍នេះ ខណៈរដ្ឋមន្រ្តីវិនិយោគ​មួយចំនួនបានបន្ថែមថា ការតភ្ជាប់ក្នុងតំបន់ ជាពិសេសតភ្ជាប់តាមព្រំដែននៃប្រទេសជិតខាង នឹងផ្តល់សារៈប្រយោជន៍​ទៅដល់កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថល​ភាវូបនីយកម្ម ដើម្បីពន្លឿនការសម្រេចឱ្យបាននូវក្របខណ្ឌនៃការវិនិយោគរួមមួយដែលហៅថា ក្របខណ្ឌឌីជីថល​តែមួយ។

លោក សុខ ចិន្តាសោភា ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី ២៥ ដែលជាកិច្ចប្រជុំតំ​ណាល​គ្នានឹងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥៤ ដែលបាននិងកំពុងប្រព្រឹត្តិទៅពីថ្ងៃទី ១៤ -១៨ ខែ កញ្ញា  ឆ្នាំ ២០២២ នៅខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម