Connect with us

សេដ្ឋកិច្ច

វិស័យអចលនទ្រព្យរួមចំណែកជាង ៣០ភាគរយ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិចិន

បានផុស

នៅ

នៅក្នុងសេដ្ឋកិច្ចចិន វិស័យអចលនទ្រព្យ បានរួមចំណែកជាង ៣០ភាគរយ ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អគារជាច្រើនក្នុងប្រទេសចិន ត្រូវបានជាប់គាំងដោយមិនអាចលក់ចេញបាន ដែលធ្វើឱ្យក្រុមហ៊ុន​អភិវឌ្ឍន៍មួយចំនួន ខាតបង់យ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ក្រុមហ៊ុនខ្លះ ត្រូវបានធនាគាររឹបអូសយកស្នាក់ការកណ្តាល ដោយសារវ័ណ្ឌករនិងបំណុល។

បញ្ហាជាប់គាំងនេះ អ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឡោ វិចិត្រ ដែលបានតាមដានយ៉ាងជាប់លាប់ទៅលើវិបត្តិនេះ បានលើកឡើងថា ដោយសារតែមូលដ្ឋានគ្រឹះនៃប្រព័ន្ធហិរញ្ញវត្ថុចិន ការផ្តល់ឥណទានដល់អ្នកអភិវឌ្ឍន៍ និងកម្ចីទិញផ្ទះ មិនមានតម្លាភាព និងមិនច្បាស់លាស់ ដែលកើតមានជាងមួយទសវត្សមកហើយ ជាហេតុបណ្តាលឱ្យកើតមាន​វិបត្តិនេះឡើង។ 

ទោះយ៉ាងណា លោក ឡោ វិចិត្រ បានបញ្ជាក់ថា បញ្ហាជាប់គាំងវិស័យអចលនទ្រព្យនៅចិន នេះ មិនមានឧបសគ្គ​ចំពោះការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានោះឡើយ។ លោកបន្តថា ការអភិវឌ្ឍន៍ នៅកម្ពុជា គឺកំពុងតែដំណើរ​ការជាធម្មតា មិនទាន់មានបញ្ហាដែលសាយភាយឥទ្ធិពលមកពីប្រទេសចិននោះទេ។  លោកបន្តថា អ្នកជំនាញ​អចលនទ្រព្យ និងសេដ្ឋកិច្ចជាច្រើន  កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហានេះ ថាតើវិបត្តិអចលនទ្រព្យ​នៅប្រទេសចិន ប៉ះពាល់ដល់ប្រទេសណាខ្លះនៅតំបន់អាស៊ាន និងប្រទេសនៅក្នុង RCEP ដែលមានចំនួន ១៥ប្រទេស ក្នុងនោះកម្ពុជាក៏ជាសមាជិកមួយរូបផងដែរ។

អ្នកតាមដានសង្គមកម្ពុជា ក៏កំពុងប្រមើល មើលអំពីការរិតបន្តឹងនៃប្រាក់កម្ចីទៅដល់ធនាគារពាណិជ្ជ របស់ធនាគារ​កណ្តាល​​ប្រទេសចិន​ផងដែរ។

ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសចិននេះ លោក ឡោ វិចិត្រ បានរំលឹកថា បញ្ហាជាប់គាំងនេះ អាមេរិក ក៏ធ្លាប់ឆ្លងកាត់ម្តងរួច​មកហើយ នៅក្នុងឆ្នាំ ២០០៨។ រហូតមកដល់ពេលនេះ ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ពីអា​មេរិក ដែលទទួលរង និងជួបវិបត្តិនេះដែរ៕ អត្ថបទ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម