ព័ត៌មានជាតិ
បញ្ជាក់ឲ្យច្បាស់កុំឲ្យឆ្ងល់ រឿងចំណូលប្រេង នឹងយកទៅណា?
សម្ដេចតេជោហ៊ុន សែន បានបង្ហើបពីចំណូលដែលបានមកពីប្រេងកាតក្នុងការថ្លែងសារដល់ជនរួមជាតិនៅព្រឹកនេះថា រដ្ឋាភិបាលនឹងយកទៅអភិវឌ្ឍលើវិស័យអប់រំ និងសុខាភិបាល។ ការថ្លែងបញ្ជាក់នេះ ក្រោយកម្ពុជាប្រកាសទទួលបានតំណក់ប្រេងលើកដំបូង ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំជាយូរឆ្នាំ។
សម្តេចតេជោលើកពីមតិរិះគន់លើការបែងចែកចំណូលពីប្រេងនេះ នៅពេលចំណូលទាំងនោះមិនទាន់បាននៅឡើយ។ សម្តេចថ្លែងប្រាប់ដល់អ្នករិះគន់ថា ចំណូលពីប្រេងរដ្ឋាភិបាលនឹងយកទៅអភិវឌ្ឍលើវិស័យអប់រំ និងសុខាភិបាល។
សម្តេចក៏បញ្ជាក់ពីសិទ្ធិផ្តាច់មុខរបស់កម្ពុជាលើការគ្រប់គ្រងប្រេងនៅក្នុងប្លុក A គឺមិនមានការត្រួតស៊ីគ្នាដូចការលើកឡើងនោះទេ។ ទីតាំងប្រេងស្ថិតដែនគ្រប់គ្រងរបស់កម្ពុជា ចម្ងាយ ១៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ៣៥០ ពីខេត្តសុងក្លាប្រទេសថៃ និង ៣៣៥ គីឡូម៉ែត្រពីប៉ាតាយ៉ា។
សម្តេចបញ្ជាក់ថា រដ្ឋាភិបាលនឹងចរចាជាមួយភាគីថៃ លើការទាញធនធាននៅក្រោមបាតសមុទ្រនៅតំបន់ដែលត្រួតស៊ីគ្នា។
សម្តេចក៏លើកឡើងដែរថា ការប្រកាសទទួលបានប្រេងនេះ មិនមែនជាបណ្តាសា គឺជាពរជ័យ សម្រាប់យកទៅអភិវឌ្ឍដល់ប្រទេស។ បើតាមសម្តេចតេជោ កម្ពុជានឹងទាញប្រភពចំណូលពីរ៉ែមាស ធ្យូងថ្ម បន្តទៀត នៅពេលកម្ពុជាមិនទាន់ប្រើប្រាស់ធនធានធម្មជាតិទាំងនេះបម្រើប្រយោជន៍នៅឡើយ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង