សេដ្ឋកិច្ច
គណៈប្រតិភូ The Global SME Finance ធ្វើទស្សនកិច្ចជាផ្លូវការនៅធនាគារ អេស៊ីលីដា ភីអិលស៊ី
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូ the Global SME Finance បានធ្វើទស្សនកិច្ចជាផ្លូវការ នៅការិយាល័យកណ្តាលអេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជា។

លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជា ជាពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។

លោកបណ្ឌិតបានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក រហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជិតខាងក្នុងតំបន់ រួមមានប្រទេសឡាវនៅឆ្នាំ២០០៨ និងមីយ៉ាន់ម៉ានៅ ឆ្នាំ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។

លោកបណ្ឌិត មានសេចក្តីសោមនស្ស ក្នុងការចែករំលែក ព្រមទាំងការសិក្សាស្វែងយល់រវាងគ្នានឹងគ្នាជាមួយនឹងគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំអង្គភាពធុរកិច្ចជុំវិញសកលលោក ហើយលោកបណ្ឌិតសង្ឃឹមថា ការចែករំលែកនូវជំនាញ និងបទពិសោធន៍ ប្រកបដោយភាពជោគជ័យនេះ គឺជាគុណប្រយោជន៍ល្អបំផុត សម្រាប់អង្គភាពអាជីវកម្មទៅវិញទៅមក ក៏ដូចជាសហគ្រាសខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងសកលលោក។

លោក ម៉ាធូវ ហ្គេមស៊័រ (Mathew Gamser) នាយកប្រតិបត្តិ វេទិកាសហគ្រាសហិរញ្ញវត្ថុសហគ្រាសធធុនតូច និងមធ្យម(SME Finance Forum) បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំវេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូច និងមធ្យមមានកិច្ចប្រជុំជារៀងរាល់ឆ្នាំ ដោយយើងព្យាយាមនាំមនុស្សមកពីវិស័យ SME មកជួបជុំគ្នាដែលមកពីប្រទេសផ្សេងៗនៅក្នុងពិភពលោក ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាចែករំលែកបទពិសោធន៍ទាក់ទងទៅនឹងវិស័យសហគ្រាស ធនតូច និងមធ្យមនិងអំពីបរិយាប័បន្នហិរញ្ញវត្ថុ។

លោកបានបន្តថា នៅឆ្នាំនេះយើងបានសម្រេចចិត្តមករាជធានីភ្នំពេញដែលជាកន្លែងគួរឲ្យចាប់អារម្មណ៍ ជាពិសេសធនាគារអេស៊ីលីដាដើម្បីបានស្វែងយល់ និងពិនិត្យមើលថា តើវិស័យសហគ្រាសធុនតូចនិងមធ្យមអាចធ្វើអ្វីបាន និងអាចរៀនពីគ្នាទៅវិញទៅមក។ ជាពិសេសស្វែងរកដៃគូសម្រាប់ការវិនិយោគជាដើម។

គួរបញ្ជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៥៩លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។ គិតត្រឹមដំណាច់សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលលើស ២,៥លាននាក់ និងមានដៃគូអាជីវកម្មចំនួន ១៧៥ពាន់៕


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ