Connect with us

សេដ្ឋកិច្ច

ជ័រកៅស៊ូកម្ពុជា លក់បានតម្លៃជាមធ្យមជាង ១ពាន់៥រយដុល្លារ ក្នុងមួយតោន

បានផុស

នៅ

កម្ពុជា លក់ជ័រកៅស៊ូ ចាប់ពីខែ មករា-សីហា ឆ្នាំ ២០២២ បានតម្លៃជាមធ្យម ១៥៥៣ដុល្លារ ក្នុងមួយតោន ពោលគឺថយចុះ ១១៩ដុល្លារ ឬស្មើនឹង-៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២១។ នេះបើយោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បច្ចុប្បន្ន​កម្ពុជា មាន​ដីដាំ​កៅស៊ូ​សរុប ៤០៤ ០៤៤​ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរជ័រ ​ចំនួន ៣១០ ១៩៣ ​ហិកតា និង​​ផ្ទៃដី​ថែទាំ​​ចំនួន ៩៣ ៨៥១ ​​ហិកតា​។

យោង​តាម​ទិន្នន័យ​ការ​នាំចេញ​ជ័រកៅស៊ូ ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​​ ៨ ​ខែ​ឆ្នាំ​ ២០២២ គឺ​មាន​​​បរិមាណ​ ១៩៤ ០១៤ ​តោន កើន​ឡើង ១ ៤៥៣ ​តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ប្រមូល​បាន​ប្រាក់​ ៣០១,២៩ ​លាន​ដុល្លារ។ រីឯ​ការ​នាំ​ចេញ​ឈើ​កៅស៊ូ មាន​ ២០ ៦២៩ ​ម៉ែត្រ​គុប និង​ប្រមូល​បាន​ប្រាក់ ៣ ០៩១ ៥៨៩ ​លាន​ដុល្លារ។

សូមរំលឹកថា យោងតាមអគ្គនាយកដ្ឋានកៅស៊ូដដែល បានបង្ហាញថា កាលពី​ឆ្នាំ​ ២០២១ កម្ពុជា ​ប្រមូល​ផល​ជ័រ​កៅស៊ូ​បាន​ចំនួន ៣៦៨ ០០០ ​តោន ក្នុង​នោះ ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ៣៦៦ ០០០ ​តោន ​រក​​​​ចំណូល​បាន ៦១០ ២៥៥ ៨០០ ​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម